កាលពីយប់មិញក្រុមគោព្រៃកម្ពុជា បានទទួលបរាជ័យក្រោមថ្វីជើងឥណ្ឌូនេសុី នៅក្នុងលទ្ធផល២-១ ដែលធ្វើឱ្យកម្ពុជា បានបាត់បង់ឱកាសឡើងទៅវគ្គបន្ត។
មួយគ្រាប់របស់កម្ពុជាតទល់នឹងឥណ្ឌូនេសុី ធ្វើបានដោយខ្សែបម្រើការពារដ៏ឆ្នើមកីឡាករ សុិន សុវណ្ណមករា នៅនាទី៤៥+១ ដែលពេលនេះធ្វើឱ្យកម្ពុជាតាមស្មើពីក្រោយ១-១។ ក្រោយស៊ុតបានតាមស្មើកីឡាករសុិន សុវណ្ណមករា បានលើកឡើងថា៖” មួយគ្រាប់នេះ ផ្ញើជូនម៉ាក់យាយ និងអ៊ុំ ដែលបានចែកឋានទៅ ខ្ញុំនឹកនាក់ទាំងពីរណាស់”។
សូមរំលឹកផងដែរថា កីឡាករសុិន សុវណ្ណមករា គឺជាខ្សែបម្រើការពារ ដែលបច្ចុប្បន្នប្រកបអាជីពក្រុមវិសាខា នៃលីគកំពូលកម្ពុជា៕










