ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃ១០-១៦ ខែឧសភា ឆ្នាំ២០២៣ រយៈពេល១សប្តាហ៍នេះកម្ពុជានឹងទទួលនូវឥទ្ធិពលជ្រលងសម្ពាធទាបពីភាគខាង ជើងប្រទេស និងខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយ។
ស្ថានភាពនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C ដែលអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
តំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៤- ៣៦ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់តំបន់សមុទ្រវិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្នងនោះក្រសួងធនធានទឹកក៏បានអំពាវនាវដល់សាធារណជនប្រុងប្រយ័ត្នចំពោះបាតុភូមិធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕










