Home ព័ត៌មានអន្តរជាតិ ចិន និងអាមេរិកសម្រេចបង្កើនជើងហោះហើររបស់យន្តហោះដើម្បីរឿងមួយនេះ

ចិន និងអាមេរិកសម្រេចបង្កើនជើងហោះហើររបស់យន្តហោះដើម្បីរឿងមួយនេះ

80
0

សហរដ្ឋអាមេរិក ៖ អាមេរិកបានអនុញ្ញាតឱ្យចិនបង្កើនជើងហោះហើររវាងចិន-អាមេរិកចំនួន១២ជើងក្នុង១សប្តាហ៍ ខណៈចិនបានបង្កើនជើងហោះហើរដូចគ្នានេះរួចហើយ ។ ការបង្កើនជើងហោះហើរ គឺក្នុងគោលបំណងស្តារសេវាកម្មអាកាសចរណ៍រវាងប្រទេសទាំងពីរឡើងវិញបន្តិចម្តងៗ ក្រោយជំងឺកូវីដ-១៩ ធូរស្រាល ។

ក្រសួងគមនាគមន៍អាមេរិកបានប្រកាសកាលពីថ្ងៃទី៣ ខែឧសភា ថា អាមេរិកអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនបង្កើនចំនួនហោះហើរមកកាន់អាមេរិកចំនួន១២ជើងក្នុង១សប្តាហ៍ ខណៈកាលពីមុន ការហោះហើររវាងប្រទេសទាំងពីរមានចំនួន៨ជើងក្នុង១សប្តាហ៍ ។ ដូច្នេះ វាជាការបង្កើនចំនួនជើងហោះហើរពីប្រទេសចិនមកកាន់អាមេរិក ឱ្យស្មើនឹងចំនួនជើងហោះហើរដែលចិនបានអនុញ្ញាតឱ្យហោះហើរពីអាមេរិកទៅចិននាពេលបច្ចុប្បន្ន ។ មុននេះ ប្រទេសចិនបានអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកធ្វើការហោះហើររវាងអាមេរិក-ចិន ចំនួន១២ជើងក្នុង១សប្តាហ៍រួចហើយ ។Chinese airlines will be allowed to expand their flights to the US |  Financial Times

ទោះយ៉ាងណា ចំនួនហោះហើរ១២ជើងក្នុង១សប្តាហ៍នេះ វាគ្រាន់តែជាចំនួនតិចតួចប៉ុណ្ណោះ បើធៀបនឹងចំនួនជើងហោះហើរ១៥០ជើងក្នុង១សប្តាហ៍រវាងប្រទេសចិន និងអាមេរិកនៅអំឡុងមុនពេលការរាតត្បាតនៃជំងឺកូវីដ ។ ការឆ្លងរាតត្បាតនៃជំងឺកូវីដបានធ្វើឱ្យចំនួនការហោះហើររវាងប្រទេសទាំងពីរមានកំណត់តាំងពីឆ្នាំ២០២០ ។

សារព័ត៌មាន AI Jazeera បញ្ជាក់ថា ការដែលអាមេរិកយល់ព្រមឱ្យចិនបង្កើនចំនួនជើងហោះហើរមកអាមេរិកនាពេលនេះ វាជាការបង្ហាញពីមិត្តភាពដែលកម្រនឹងកើតឡើងរវាងប្រទេសមហាអំណាចទាំងពីរ ។ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីសម្ព័ន្ធភាពផ្នែកពាណិជ្ជកម្មស៊ីជម្រៅរវាងប្រទេសទាំងពីរផងដែរ ។ លើសពីនេះ វាជាចំណុចវិជ្ជមានមួយដែលពិបាកនឹងកើតឡើងក្នុងសម្ព័ន្ធភាពរវាងចិន និងអាមេរិក ខណៈសម្ព័ន្ធភាពរវាងប្រទេសទាំងពីរកំពុងធ្លាក់ចុះដល់ចំណុចទាបខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ដោយសារការប្រកួតប្រជែងផ្នែកអំណាច និងឥទ្ធិពល ។Washington is letting Chinese airlines increase flights to America - Local  News 8

ក្រសួងគមនាគមន៍អាមេរិកបញ្ជាក់ថា គោលដៅបង្កើនចំនួនជើងហោះហើរនេះ គឺជាការត្រឡប់មកបើកទីផ្សារសេវាកម្មហោះហើររវាងប្រទេសទាំងពីរជាថ្មី ។ កាលពីខែមីនា ឆ្នាំ២០២៣ កន្លងមក អាមេរិកទើបតែបង្កើនការហោះហើរចំនួន២ជើងក្នុង១សប្តាហ៍ គឺពីរដ្ឋតិចសាស់ទៅកាន់ក្រុងសៀងហៃ ក្រោយពីចិនចាប់ផ្តើមបើកព្រំដែនទទួលភ្ញៀវទេសចរបរទេសលើកដំបូងនាខែមីនា ។

ក្រុមហ៊ុនអាកាសចរណ៍អាមេរិកដែលផ្តល់សេវាកម្មហោះហើររវាងអាមេរិកជាមួយចិន រួមមាន American Airlines, Delta Airlines និង United Airlines ចំណែកក្រុមហ៊ុនអាកាសចរណ៍ចិនមាន Xiamen Airlines, Air China, China Southern Airlines និង China Eastern Airlines ៕Why flights might get cheaper after a busy summer | The Japan Times

ប្រភព ៖ TNN World