Home ព័ត៌មានជាតិ សម្តេចតេជោហ៊ុនសែន អំពាវនាវដល់អ្នកមានសំបុត្រ ដាច់ខាតទៅទស្សនាដោយផ្ទាល់ កុំទុកសំបុត្រចោល

សម្តេចតេជោហ៊ុនសែន អំពាវនាវដល់អ្នកមានសំបុត្រ ដាច់ខាតទៅទស្សនាដោយផ្ទាល់ កុំទុកសំបុត្រចោល

79
0

កាលពីយប់មិញសម្តេចតេជោហ៊ុនសែនបានចេញសារសំឡេងជាបន្ទាន់ភ្លាមៗទាក់ទងទៅនឹងបញ្ហាសំបុត្រចូលរួមពិធីបើក-បិទ និងការចូលរួមទស្សនាបាល់ទាត់។

សម្តេចតេជោបានមានប្រសាសន៍ថា៖” ស្តាតរបស់យើងចាស់អាចទទួលបានត្រឹមកម្រិត៣-៤មុឺននាក់ ក្នុងនោះមនុស្សដែលចង់ចូលមើល៣០មុឺន ឬ៥០មុឺននាក់។ ខ្ញុំ ព្រះករុណាខ្ញុំ សុំចិត្តបងប្អូនយោគយល់ចំពោះការលំបាកមួយនេះ ដែលរាជរដ្ឋាភិបាលគ្មានលទ្ធភាពដោះស្រាយនោះទេ។ ហើយខ្ញុំ ព្រះករុណាខ្ញុំ សូមអំពាវនាវដល់អ្នកមានសំបុត្រ ចាំបាច់ត្រូវតែទៅ ប្រសិនបើទៅមិនបានទេ សូមប្រគល់ឱ្យអ្នកផ្សេងទៀត ដែលជាមិត្តភ័ក្ត ដែលគាត់គ្មានសំបុត្រ បានទៅចូលរួម ដើម្បីចៀសវាងកុំឱ្យអ្នកបានសំបុត្រមិនទៅមើល បែរជាអ្នកចង់ទៅមើល គ្មានសំបុត្រ”។

ចុងក្រោយសម្តេចបានសង្កត់ធ្ងន់ថា៖”សង្ឃឹមថាប្រជាជន បងប្អូន ស្រលាញ់វិស័យកីឡារបស់យើង យោគយល់អធ្យាស្រ័យ ចំពោះរាជរដ្ឋាភិបាល ចំពោះគណកម្មការរៀបចំការប្រកួត ក៏ដូចជាទីកន្លែងការប្រកួតនីមួយៗ សូមយោគយល់អធ្យាស្រ័យ”៕