កាលពីម្សិលមិញ លោក ម៉ម សូណង់ដូ បានដឹកនាំសហការីទៅចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។
បើតាម គ.ជ.ប គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ គឺជាគណបក្សទី១០ហើយដែលចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនទាំងពេញសិទ្ធិ និងបម្រុង។
សូមរំលឹកផងដែរថា មហាជនមួយចំនួន ជាពិសេសពលរដ្ឋវ័យចំណាស់ ចាប់ផ្ដើមស្គាល់ លោក ម៉ម សូណង់ដូ តាមរយៈការផ្សាយសំឡេងនៃរលកវិទ្យុសំបុកឃ្មុំ។ តាមរយៈក្បាលមេក្រូវិទ្យុផ្ទាល់ខ្លួននេះ លោក ម៉ម សូណង់ដូ បានអត្ថាធប្បាយព្រឹត្តិការណ៍នយោបាយ ទំនាស់ដីធ្លី និងបញ្ហាព្រំដែនជាដើម៕











