Home ព័ត៌មានអន្តរជាតិ អាជីវកម្មលក់ផ្កាជួយឱ្យពលរដ្ឋចិនមានការងារធ្វើ

អាជីវកម្មលក់ផ្កាជួយឱ្យពលរដ្ឋចិនមានការងារធ្វើ

61
0

ប្រទេស ចិន ៖ អាជីវកម្មលក់ផ្កាកំពុងតែទទួលបានការពេញនិយមនៅប្រទេសចិន ដែលធ្វើឱ្យមន្ត្រីថ្នាក់ខេត្តស្វែងរកវិធីអភិវឌ្ឍន៍ ដើម្បីបន្ថែមតម្លៃផ្កា និងអភិវឌ្ឍន៍ វិស័យទេសចរណ៍ពាក់ព័ន្ធនឹងផ្កាផងដែរ។

ក្នុងពេលឈប់សម្រាកថ្ងៃទិវាពលកម្មរយៈពេល៥ ថ្ងៃចាប់ពីថ្ងៃទី២៩ ខែ មេសា រហូតដល់ថ្ងៃទី៣ខែ ឧសភា ផ្សារលក់ផ្កានៅ Dounan ខេត្ត យូណាន ដែល ជាទីកន្លែង ទិញ-លក់ផ្កាស្រស់ដ៏ធំបំផុតនៅតំបន់អាស៊ានគេសង្កេតឃើញថាមានអ្នកមកទិញផ្កាក្នុងផ្សារនេះយ៉ាងច្រើនកុះករ។The giant Chinese flower market aiming to be a blooming world wonder |  South China Morning Post

នៅ ទីក្រុង Yangcheng ផ្កា ទុលីប ជាង៣០លានដើមកំពុងតែលក់ដាច់ជាខ្លាំង។ ទីក្រុងនេះបាន ក្លាយ ជា កន្លែងលក់ផ្កាដែលទាក់ទាញភ្ញៀវទេសចរ ប្រមាណ១០ម៉ឺននាក់ក្នុង១ថ្ងៃឱ្យមកទស្សនានិងទិញផលិតផលពីផ្កាជាច្រើនប្រភេទផងដែរ ។

មន្ត្រីរដ្ឋាភិបាលក្នុងទីក្រុង Nanniao បានថ្លែងថាវិស័យទេសចរណ៍ បានជំរុញដល់ផ្នែកកសិកម្ម ក្នុងតំបន់ហើយអាចបង្កើតប្រាក់ចំណូលជាច្រើន និងជួយឱ្យពលរដ្ឋរស់នៅក្នុងតំបន់មានការងារធ្វើ ជាង ៣.០០០ នាក់ ។Customers shop at flower market in Beijing(1/6)

កាលពីខែវិច្ឆិកាឆ្នាំ២០២២កន្លង មកការិយាល័យព្រៃឈើជាតិ និងក្រសួងកសិកម្មនិងកិច្ចការជនបទ បានរួមសហការគ្នាដាក់ផែនការអភិវឌ្ឍន៍មានគុណភាពខ្ពស់របស់អាជីវកម្មលក់ផ្កា ។

គេបានស្នើឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា ក្នុងមុខរបរលក់ផ្កានេះ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមទៀត ។ ដូច្នេះនៅឆ្នាំ២០២៥ អាជីវកម្មលក់ផ្កាអាចផ្តល់ប្រាក់ចំណូលជា ច្រើនមកកាន់ប្រទេសចិនក៏ដូចជាពលរដ្ឋរស់នៅក្នុងតំបន់ផងដែរ ៕

ប្រភព ៖ China Face