Home ព័ត៌មានជាតិ មតិចាក់ដោត ជាច្រើ​នបានផ្ញើសារទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទាក់ទងនឹងបញ្ហាសុីហ្គេម

មតិចាក់ដោត ជាច្រើ​នបានផ្ញើសារទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទាក់ទងនឹងបញ្ហាសុីហ្គេម

121
0
នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះសារទាក់ទងនឹង បញ្ហាខ្លះៗជុំវិញសុីហ្គេម២០២៣ លើកទី៣២ ដែលបងប្អូនញាតិមិត្ត ជាច្រើនបានផ្ញើសារមកកាន់រូបលោក។
ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះថា៖” ក្មួយសូមគោរពលោកពូ
ក្មួយខំទៅរងចាំសំបុត្រ២លេីកនៅតែមិនបាន សូម្បីតែក្មួយបានទៅដល់រងចាំអាចត្រឹមជួរទី១០០ទេ។ ក្នុងបញ្ហាសំបុត្រនេះ សញមលោកពូជួយបញ្ជូនសំណូមពរនេះទៅដល់ក្រុមការងាររៀបចំបញ្ហានេះផង។ ក្មួយគ្រាន់មានយោបល់បែបនេះទេ
១ ការបែងចែកសំបុត្រតាមតំបន់ កន្លែងត្រូវចែកអោយច្បាស់លាស់។ តាមអនឡាញ កំណត់ប៉ុន្មាន ចែកផ្ទាល់កំណត់ប៉ុន្មាន ចែកជូនស្ថាប័ន/នាយកដ្ឋានពាក់ពន័្ឋប៉ុន្មាន ។ មិនមែនប្រកាស់ចែកផ្ទាល់ ៥ពាន់ តែចែកបានតែ៥រយនាក់ ថាអស់។
២ ដេីម្បីសម្រួលដល់ជនបរទេស ឬសម្រាប់អ្នកគាំទ្រនៃប្រទេសអាស៊ាន យេីងអាចបែងចែកទៅស្ថាទូតគេ ហេីយគេនឹងអោយប្រជាជនគេទៅយកផ្ទាល់ពីស្ថាទូត។ ខ្ញុំជឿជាក់ ស្ថាទូតគេមិនប្រកែកទេ ណាមួយស្រួលសម្រាប់ប្រជាជនគេផង យេីងផ្តល់កិត្តិយសសប្រាប់ប្រជាជនគេផង
៣ ជួយសម្រួលកន្លែងចែកសំបុត្រនៅស្តាត គួររៀបចែកអោយបាន៤ ៥ តុ ដោយអ្នកចូលយកចូលពីស្តាំ ដេញតាមតុយកសំបុត្រ និងចេញទៅឆ្វេង។ មិនមែននៅផ្តុំគ្នាតែមុខប៉មយកសំបុត្រទេ។ ខ្ញុំគិតថា ចែកយ៉ាងយូរ១ម៉ោងអស់ហេីយ បេីគាត់រៀបតុ អោយយកបានច្រេីននៅខាងក្រៅ។ ហេីយមិនខ្វះប្រជាការពារចាំជួយសម្រួល និង សណ្តាប់ធ្នាប់។
៤ សូមចែកអោយបានត្រឹមត្រូវតាមចំនួន និងអ្វីដែលបានប្រកាស់ ក្នុងម្នាក់បានប៉ុន្មាន។ កុំយកលុយដូរសំបុត្រ។
៥ ក្នុងករណីគូប្រគួតនៃប្រទេសណាក៏ដោយ បេីកៅអីខាងក្នុងទំនេរ សូមអោយគាត់បេីកអោយចូលទៅ ព្រោះដល់ម៉ោងប្រគួត ហេីយអ្នគាំទ្រនៃប្រទេសផ្សេង គេក៏ចង់លេីកទឹកចិត្តដូចគ្នា។ ធ្វេីបែបនេះ យេីងក៏ផ្តល់សណ្តានចិត្ត សម្រាប់បរទេសដែលចង់គាំទ្រក្រុមខ្លួនដែរ។ ខ្ញុំជឿថា អ្នកទទួលខុសត្រូវខាងក្នុង គាត់ដឹងហេីយថាទីតាំងណាសល់កៅអីប៉ុន្មាន ហេីយអាចប្រាប់អ្នកបេីកផ្លូវពីក្រៅចូលបាន។
ក្មួយមានតែប៉ុនហ្នឹង សង្ឃឹមថា លោកពូជួយផ្សព្វផ្សាយ ហេីយប្រជាជនក៏គាំទ្រដែរ។ រដ្ឋាភិបាល ប្រេីប្រាស់ថវិការច្រេីនណាស់ដេីម្បីមុខមាត់ជាតិសាសន៍កម្ពុជា ដូចច្នេះសូមបងៗដែលមានឱកាសបានរៀបចំការងារអស់ទាំងនេះ អោយអស់ពីចិត្ត និងក្តីស្រឡាញ់ ដេីម្បីប្រទេសជាតិយេីង។ បងប្អូនខ្លះចង់មានឱកាសស្ម័គ្រចិត្តបំរេីការងារសម្រាប់ជាតិសាសន៍មួយនេះ ក៏មិនមានឱកាសផង។ ក្មួយសូមអរគុណ និងសូមអភ័យទោស បេីសំណេរក្មួយមានការខ្វះខាត ឬមិនសមរម្យត្រង់ចំនុចណាមួយ។
អរគុណលោកពូ សម្រាប់ការជួយជំរុញ និង ផ្សព្វផ្សាយ”។
សូមរំលឹកផងដែរថា ព្រឹត្តិការណ៍សុីហ្គេម២០២៣ ដំណើរការបាន៣ថ្ងៃហើយ ដោយបញ្ហាដែលកើតឡើងភាគច្រើន គឺបញ្ហាសំបុត្រនេះតែម្តង ដោយបងប្អូនភាគច្រើនទៅចាំតាំងពីព្រឹកហើយ នៅតែមិនបានសំបុត្រទៀត៕