បីជា​អ្នក​ខ្លះ​មិនស្គាល់ឈ្មោះ តែ​ភាគច្រើន​ប្រាកដ​ជា​ធ្លាប់​ឃើញមុខបុរសម្នាក់នេះ ពីព្រោះ​ថា រូបរបស់​លោក​​ស្ថិត​នៅលើ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក គឺ​ក្រដាស ១០០ដុល្លារ។

លោក Benjamin Franklin (បេនយ៉ាមីន ហ្វ្រែងឃ្លីន) គឺ​ជា​ឥស្សរជន​មួយក្នុង​ចំណោមពីររូប​គត់ ដែល​មិនមែន​ជា​ប្រធានាធិបតី​អាមេរិក តែ​មាន​រូប​លើ​ក្រដាសប្រាក់​ដុល្លាររបស់សហរដ្ឋអាមេរិក។Benjamin Franklin - Biography, Inventions & Facts

ថ្វីដ្បិត​តែ​មិនធ្លាប់​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក ក៏ប៉ុន្តែ លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក ពីព្រោះ​លោក​ស្ថិត​ក្នុង​ចំណោម​ឥស្សរជន​ទាំង ៧រូប ដែល​ជា​បិតា​ស្ថាបនិក​សហរដ្ឋ​អាមេរិក ព្រមទាំង​ជា​អ្នក​ដែល​បាន​ចូលរួម​ក្នុងការ​តាក់តែង​សេចក្តីប្រកាស​ឯករាជ្យ​របស់​អាមេរិក។Benjamin Franklin, As The Constitutional Convention Closes, Has the Last  Wise Word [September 17, 1787] | A Bibliologist on the Classics

លើសពីនេះ​ទៅទៀត លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន ក៏​ជា​អ្នក​វិទ្យាសាស្រ្ត​ដ៏​ល្បីល្បាញ​មួយរូបផងដែរ ដោយលោក​ត្រូវ​បាន​គេ​ចាត់បញ្ចូល​ទៅ​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្រ្ត​​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត នៅ​ក្នុងប្រវត្តិនៃ​ការ​រកឃើញ​ថាមពល​អគ្គិសនី ដែល​មនុស្ស​ជាតិ​យើង​​ប្រើប្រាស់​យ៉ាងទូលំទូលាយ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕Why Is Benjamin Franklin On The $100 Bill?