Home ព័ត៌មានជាតិ អ្នកលេងបណ្តាញសង្គមវៀតណាម ផ្ទុះការចាប់អារម្មណ៍ខ្លាំងលើអ្នកជំនួញអនឡាញស្រស់ស្អាតម្នាក់អំឡុងពេលទៅគាំទ្រក្រុមជម្រើសជាតិ

អ្នកលេងបណ្តាញសង្គមវៀតណាម ផ្ទុះការចាប់អារម្មណ៍ខ្លាំងលើអ្នកជំនួញអនឡាញស្រស់ស្អាតម្នាក់អំឡុងពេលទៅគាំទ្រក្រុមជម្រើសជាតិ

336
0

បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមជម្រើសជាតិ ទីម័រ បានបញ្ចប់ស្រាប់តែអ្នកប្រើប្រាស់បណ្តាញសង្គមជាជនជាតិវៀតណាមផ្ទុះការចាប់អារម្មណ៍បានថតវីដេអូ អ្នកគាំទ្រកម្ពុជាដែលគេស្គាល់ថាអ្នកនាងជាអ្នកលក់ឡាញល្បីម្នាក់ដែលបានទៅគាំទ្រក្រុមជម្រើសកម្ពុជាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2UzpwGFmXVsDL8cxl0w1-vgN_mg-kcE3OvZpRXqFZ1VQxkisFJJAmae-LZ7iBqC_DEJr6nmFQOBcdgTqA633q7PamH77Zhrj9GhQExeAupshTybL2v4Xn0dWdlkbN6FXt2IXoWWB-Hwn7xesHQ_4xyk_Fdsk5U9pMvg8IAGSYFznfkxEilc4A8chr/s2048/340270053_523524666616871_5564829901900318764_n.jpg

អ្នកនិយមលេងបណ្តាញសង្គមទិកតុក មានភាពភ្ញាក់ផ្អើលមិនតិចនោះទេថែមទាំងចូល Mention សាមីខ្លួនដែលមានគណនីទិកតុក Coco Mami ក្រោយពីអ្នកលេងបណ្តាញសង្គមវៀតណាមមានគណនី saothethao បង្ហោះវីដេអូពេលអ្នកនាងស្រែកអបអរក្រុមជម្រើសជាតិកម្ពុជា ដែលបានប្រកួតបើកឆាកដំបូងជាមួយក្រុមជម្រើសជាតិទីម័រនៅឯពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅថ្មីៗនេះ។ អ្នកលេងបណ្តាញសង្គមវៀតណាម បានពោលសរសើរពីសម្រស់នារីកម្ពុជាថាស្រស់ស្អាតដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងនៅប្រទេសវៀតណាមពីសម្រេស់អ្នកនាង Coco Mami ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU2ee_2v36KreydEvOdI0KNDDTP85DVoaIYdRadK5-ZsoS_7k752WOu5BA6yMnO020f11ly8fuqZEbzHhNFGdQti5t4KhoL-EZRR4qTHMZMIb4G87eo5KIzoPBjiwGYzgQ-HuBqwxJCm-BWP0VTF0exzmDdM6bxpfExbFUSNGG_gf4GstVfbFZ-5o1/s2048/340168319_565727942206387_7797212662781638632_n.jpg

អ្នកនាង Coco Mami គឺជាអ្នកលក់អនឡាញម្នាក់ព្រមទាំងមានប្រជាប្រិយភាពនៅលើបណ្តាញសង្គមផងដែរ ជាពិសេស ទោះបីជាអ្នកនាងមានគ្រួសារថែមទាំងមានកូនហើយក្តីប៉ុន្តែសម្រស់របស់អ្នកនាងនៅតែជាទីចាប់អារម្មណ៍របស់អ្នកលេងបណ្តាញសង្គម គួបផ្សំឥរិយាបថដ៏ប្រពៃបានពាក្យក្រមាខ្មែរទៅលើកទឹកចិត្តកីឡាករដោយផ្ទាល់ទៀតកាន់តែទទួលបានការសរសើរ។
ក្រោយពីមានការចាប់អារម្មណ៍ល្បីដល់ប្រទេសវៀតណាម អ្នកនាង Coco Mami បានបង្ហើបពីអារម្មណ៍ខ្លួនថាអ្នកនាងមិនដឹងខ្លួនសោះហើយក៏ភ្ញាក់ផ្អើលដែរពេលមានគេ mention អ្នកនាងច្រើនសន្ធឹក៕

@saothethao

Trả lời @cocomami7 See you soon ???????????? #Cambodia #seagames32???????? #khmer

♬ nhạc nền – Sao Thể Thao – Sao Thể Thao