Home ព័ត៌មានអន្តរជាតិ ប្រទេសអាស៊ីកំពុងក្លាយជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំនៅអឺរ៉ុប

ប្រទេសអាស៊ីកំពុងក្លាយជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំនៅអឺរ៉ុប

161
0

បរទេស៖ ឥណ្ឌាកំពុងទិញប្រេងឆៅរុស្ស៊ីដែលមានបរិមាណច្រើនក្នុងតម្លៃថោក បន្ទាប់មកចម្រាញ់វាជាប្រេងម៉ាស៊ូតដើម្បីលក់ទៅអឺរ៉ុបក្នុងតម្លៃខ្ពស់បំផុត។
នៅខែធ្នូឆ្នាំ 2022 សហភាពអឺរ៉ុប (EU) បានហាមឃាត់ការនាំចូលប្រេងឆៅរបស់រុស្ស៊ីតាមរយះសមុទ្រ។ ទោះជាយ៉ាងណាក៏ដោយ បទបញ្ញត្តិនេះហាមឃាត់តែប្រទេសរុស្សីទេ ចំណែកប្រទេសដទៃទៀតអាចនាំចូលប្រេងរុស្សីទៅកាន់អឺរ៉ុបបាន ។Russia Sends More Energy To Asia As Europe Cuts Back

យោងតាមក្រុមហ៊ុនផ្តល់ទិន្នន័យ Kpler បានឱ្យដឹងថាប្រទេសអាស៊ីមួយចំនួនកំពុងស្ថិតនៅលើផ្លូវដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំជាងគេរបស់អឺរ៉ុបក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនេះ ការមកដល់ប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាត្រូវបានគេព្យាករថានឹងមានលើសពី ២ លានបារ៉ែលក្នុងមួយថ្ងៃ ដែលនេះស្មើនឹងជិត ៤៤% នៃការនាំចូលប្រេងសរុបរបស់ទីក្រុង New Delhi។Can Europe manage if Russian oil and coal are cut off?

លោក Viktor Katona អ្នកវិភាគប្រេងឆៅនៅក្រុមហ៊ុន Kpler បាននិយាយថា “ប្រេងរុស្ស៊ីកំពុងស្វែងរកផ្លូវរបស់ខ្លួនទៅកាន់អឺរ៉ុប ទោះបីជាមានទណ្ឌកម្មក៏ដោយ។ ដូច្នេះហើយការកើនឡើងនៃការនាំចេញប្រេងឥន្ធនៈរបស់ឥណ្ឌាទៅកាន់អឺរ៉ុបគឺជាផ្នែកដ៏សំខាន់មួយ ។Russian crude oil tracker បច្ចុប្បន្ននៅសហភាពអឺរ៉ុប ពួកគេមានការផ្គត់ផ្គង់ប្រេងម៉ាស៊ូតដែលនាំចូលពីប្រទេសឥណ្ឌា បន្ទាប់ពីបញ្ឈប់ការនាំចូលផលិតផលនេះពីប្រទេសរុស្ស៊ី។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនចម្រាញ់ប្រេងអឺរ៉ុបនៅតែស្ថិតក្រោមសម្ពាធប្រកួតប្រជែងកាន់តែខ្លាំង ព្រោះពួកគេមិនមានលទ្ធភាពក្នុងការប្រើប្រាស់ប្រេងឆៅរបស់រុស្ស៊ីដែលមានតម្លៃថោកឡើយ៕ ប្រភព៖vnexpress