តារាចម្រៀងក្នុងទ្រនំហង្សមាស ថុល សុភិទិ និងគូស្នេហ៍ ឡុង ម៉ានីន អ្នកជំនួញអនឡាញល្បីឈ្មោះ បានធ្វើឱ្យអ្នកគាំទ្រសង្ស័យថាអ្នកទាំងពីរជិតមានដំណឹងល្អក្រោយពីឃើញរូបភាពពួកគេថតរូបគូក្នុងឈុតគូស្នេហ៍យ៉ាងផ្អែមល្អែម ទោះបីកន្លងមកអ្នកទាំងពីរមានភាពរកាំសរកូសខ្លះៗក្តី។
ទោះបីជាកាលពីមុន ឡុង ម៉ានីន គូស្នេហ៍តារាចម្រៀង ថុល សុភិទិ ធ្លាប់ប្រកាសបែកគ្នារាំងស្ទះដោយសារតែហ្វេនមួយចំនួនក្តី ប៉ុន្តែចាប់តាំងពីពួកគេវិលមកម្តងស្នេហ៍ម្តងទៀត ឃើញថាមានភាពផ្អែមល្អែមដូចស្រមោចស្ករ រហូតដល់អ្នកគាំទ្រអ្នកទាំងពីរ ចង់ឱ្យពួកគេវិលទៅ Privat វិញ។
ដ្បិតថាក្តីស្រលាញ់រវាងតារាចម្រៀងល្បីឈ្មោះ និងអ្នកមេម៉ាយកូនមួយជាអ្នកជំនួញអនឡាញ ទើបបង្កើតក្តីស្រលាញ់ក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា ថុល សុភិទិ តែងតែពុះពារគ្រប់ឧបសគ្គទោះបីជារងការវាយប្រហារយ៉ាងណាពីអ្នកលេងបណ្តាញសង្គម មិនខ្លាចបាត់បង់ប្រជាប្រិយភាពដើម្បីមនុស្សដែលខ្លួនស្រលាញ់រួមទាំងទង្វើជាច្រើនទៀតដែលបញ្ជាក់ថា ភិទិ ពិតជាស្រលាញ់គូស្នេហ៍ និងគ្រួសារគូស្នេហ៍ខ្លាំង។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍នោះ នៅយប់ថ្ងៃទី៣០ ខែមេសា អ្នកនាង ឡុង ម៉ានីន បានបង្ហោះវីដេអូខ្លីមួយនៅលើ Story ហ្វេកប៊ុក ដោយរូបនាង និង ភិទិ ស្ថិតក្នុងសំលៀកបំពាក់ពណ៌ស កាន់បាច់ផ្កា ថតរូបយ៉ាងផ្អែមល្ហែមជាមួយគ្នា។ រូបភាពនេះអ្នកគាំទ្ររបស់ពួកគេលើកឡើងថា សង្ស័យអ្នកទាំងពីរជិតមានដំណឹងល្អជូនអ្នកគាំទ្រ បន្ទាន់ពីសិក្សាស្វែងយល់ចិត្តគ្នាមួយរយៈ៕










