Home ព័ត៌មានជាតិ ទីតាំងទាំង១២នៅខេត្តសៀមរាបដែលផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ស៊ីហ្គេម

ទីតាំងទាំង១២នៅខេត្តសៀមរាបដែលផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ស៊ីហ្គេម

108
0

រដ្ឋបាលខេត្តសៀមរាបបានប្រកាសជាផ្លូវការទីតាំងទាំង១២ ដែលរៀបចំផ្សាយបន្តផ្ទាល់
នូវការប្រកួតកីឡា និងព្រឹត្តិការណ៍សំខាន់ៗ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងឱកាសដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ទីតាំងទាំង១២មានដូចខាងក្រោម៖
១- ក្រុងសៀមរាប ៖ រៀបចំបញ្ចាំង នៅសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ តាមរយៈផ្ទាំងLED អមដោយការរៀបចំតាំងពិព័រណ៍ និងការប្រគំតន្តី
២-ស្រុកស្វាយលើ ៖ រៀបចំបញ្ចាំង នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយលើ ស្ថិតនៅ ក្នុងភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ
៣-ស្រុកជីក្រែង ៖ រៀបចំបញ្ចាំង នៅទីតាំងស្រះទឹក សម្តេចតេជោ ហ៊ុន សែន ក្នុងករណី មានភ្លៀងធ្លាក់នឹងប្ដូរមកចាក់បញ្ចាំងនៅទីតាំងសាលាស្រុកវិញ
៤-ស្រុកបន្ទាយស្រី ៖ រៀបចំបញ្ចាំង នៅសួនច្បារចំណុចផ្លូវបំបែកខាងត្បូងផ្សារបន្ទាយស្រី ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី
៥-ស្រុកក្រឡាញ់ ៖ រៀបចំបញ្ចាំង នៅក្នុងបរិវេណសាលាស្រុកក្រឡាញ់ ស្ថិតនៅភូមិ កំពង់ថ្កូវ១ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់
៦-ស្រុកវ៉ារិន៖ រៀបចំបញ្ចាំង នៅបរិវេណខាងមុខសាលាស្រុកវ៉ារិន ស្ថិតនៅក្នុងភូមិ កញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន

៧-ស្រុកស្រីស្នំ៖ រៀបចំបញ្ចាំង នៅទីធ្លាខាងមុខសាលាស្រុកស្រីស្នំ ស្ថិតនៅភូមិជ្រោយ- នាងងួន ឃុំជ្រោយនាងពួន ស្រុកស្រីស្នំ (ជាប់ផ្លូវជាតិលេខ៦៨)
៨-ស្រុកសូទ្រនិគម ៖រៀបចំបញ្ចាំង នៅទីតាំងខាងមុខផ្សារដំដែក ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម
៩-ស្រុកពួក ៖រៀបចំបញ្ចាំង នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្ថិតនៅក្នុងភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក

១០-ស្រុកអង្គរជុំ៖រៀបចំបញ្ចាំង នៅបរិវេណសាលាស្រុកអង្គរជុំ ស្ថិតនៅភូមិក្បាល ឃុំចារឈូក ស្រុកអង្គរជុំ
១១- ស្រុកអង្គរធំ៖ រៀបចំបញ្ចាំង នៅក្នុងបរិវេណសាលាឃុំពាក់ស្នែង ក្បែរផ្សារ ចង្ក្រានរយស្ថិតនៅក្នុងភូមិពាក់ស្វែងថ្មី ឃុំពាក់ស្នែងស្រុកអង្គរធំ
១២- ស្រុកប្រាសាទបាគង ៖ រៀបចំបញ្ចាំង នៅបរិវេណសាលាស្រុកប្រាសាទបាតង ស្ថិតនៅ ក្នុងភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCcaq7UXkwrILU3V2ZhoGt7p7_srLCH2GMKCk-h0oEwuAE-i0Y4tMRQDWAdiw3nB4sFVTtsbEJuJobzv_ViXdr3oJSD6psjwqIwugyGqtb7jkLtS_CDVdTQgX2P61EAM-MutyDKQUfUbM86K_Ct-Ja834jNb3dSgtmJsYeVkV8xQjpeU-FrNfYaJCS/s1280/343608882_945429913345026_3996593566461372395_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJakrJNt1fD3GWPpSSfS3hf-Mng722SfuS4I-cssSQ-Z5SqYSgNYcSqgdEVJG5FVWypDbIXvyD0SmAvdULKMiNybj2ZefsVjsyNatXunL7YfJSBeu9xYVRYi42qKBSNSR0-bGwCE31StWACA1vGqXETx-kmi9BS2n8jqd956t2HS2EjH0XZg85eLQs/s1280/343642002_1565267443884904_792215069888233119_n.jpg