Home ព័ត៌មានជាតិ ក្រុមលោកឧកញ្ញ៉ា ជា សារ៉ន ត្រូវបានបញ្ជូនដល់ពន្ធនាគារខេត្តកំពតហើយ

ក្រុមលោកឧកញ្ញ៉ា ជា សារ៉ន ត្រូវបានបញ្ជូនដល់ពន្ធនាគារខេត្តកំពតហើយ

127
0
ឧកញ៉ា ជា សារ៉ន និងបក្ខពួក៨នាក់ទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីបោកប្រាស់លុយប្រជាជនក្នុងការវិនិយោគដីឡូត៍ជិត៤០លានដុល្លារ។ ក្នុងនោះក្រោយមានការសម្រួបសម្រួលពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ឧកញ៉ា ជា សារ៉ន ត្រូវទទួលបន្ទុកបំណុលសងធនាគារដែលប្រជាពលរដ្ឋខ្ចីមកវិនិយោគ ចំណែកអ្នកមិនមានការខ្ចីធនាគារ នឹងត្រូវសិក្សាបន្ថែមស្វែងរកដំណោះស្រាយ។
ដោយនៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ក្រុមលោកឧកញ្ញ៉ា ជា សារ៉ន និងបក្សពួកដែលបានឆបោកប្រជាពលរដ្ឋរាប់ពាន់នាក់ត្រូវបានចៅក្រមសើបសួរចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស និងត្រូវបានបញ្ជូនដល់ពន្ធនាគារខេត្តកំពត៕