Home ព័ត៌មានអន្តរជាតិ លោក ចូ បៃដិន នឹងឈរឈ្មោះជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី

លោក ចូ បៃដិន នឹងឈរឈ្មោះជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី

34
0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) អាយុ៨០ឆ្នាំ បានប្រកាសជាផ្លូវការពីការសម្រេចចិត្តចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ ។ គេចាត់ទុកថា វាជាការស្ម័គ្រចិត្តធ្វើជាបេក្ខជនមេដឹកនាំកំពូលរបស់អាមេរិកនៅសម័យកាលទី២ របស់លោក ចូ បៃដិន ។

លោក ចូ បៃដិន បានថ្លែងថា នៅមានការងារជាច្រើនទៀតដែលលោកត្រូវធ្វើបន្ត ដើម្បីឱ្យពលរដ្ឋអាមេរិករស់នៅមានសេចក្តីសុខ ។ ប៉ុន្តែសំណួរសំខាន់របស់ពលរដ្ឋអាមេរិក គឺក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខទៀត តើពលរដ្ឋអាមេរិកនឹងមានសិទ្ធិសេរីភាពកាន់តែច្រើន ឬធ្លាក់ចុះ ?Biden rallies Democrats as GOP pushes him toward 1st veto | AP News

ការប្រកាសឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ ជាផ្លូវការនេះ ភាគីជាច្រើនបានតាមដានស្ថានការណ៍ និងផ្តោតទៅលើអាយុរបស់លោក ចូ បៃដិន ។ បើលោក ចូ បៃដិន ទទួលបានជ័យជម្នះក្លាយជាប្រធានាធិបតីអាមេរិកក្នុងសម័យកាលទី២ បន្តទៀត គឺលោកនឹងមានអាយុ៨៦ឆ្នាំ នៅពេលបញ្ចប់អាណត្តិ ហើយវានឹងក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់ប្រធានាធិបតីអាមេរិកដែលមានអាយុច្រើនបំផុត ។

វាជាស្ថានភាពមិនច្បាស់លាស់សម្រាប់លោក ចូ បៃដិន ដើម្បីរក្សាតំណែងប្រធានាធិបតីអាមេរិក ព្រោះការគាំទ្រឱ្យមេដឹកនាំអាមេរិករូបនេះឱ្យធ្វើជាប្រធានាធិបតីបន្តទៀត គឺមានសំឡេងមិនលើសពី៤០% ។ ចំណែកស្ថានការណ៍បច្ចុប្បន្ននៅអាមេរិក ក៏ប្រឈមនឹងបញ្ហាជាច្រើនជាបន្តបន្ទាប់ ដូចជា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងអតិផរណាជាដើម ។ បើតាមការស្ទង់មតិជាច្រើនបង្ហាញថា អ្នកបញ្ចេញមតិភាគច្រើនមិនចង់ឱ្យលោក ចូ បៃដិន ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីទៀតទេ ហើយសមាជិករបស់គណបក្សប្រជាធិបតេយ្យភាគច្រើន ក៏មិនចង់ឱ្យលោកឈរឈ្មោះដូចគ្នាដែរ ។Joe Biden justifies increased military aid to Ukraine but denies seeking  war with Russia

សារព័ត៌មាន NBC នៅអាមេរិកបានផ្សព្វផ្សាយលទ្ធផលស្ទង់មតិកាលពីថ្ងៃទី២៣ ខែមេសា កន្លងមក អំពីការឈរឈ្មោះជាប្រធានាធិបតីអាមេរិករបស់លោក ចូ បៃដិន ថា ពលរដ្ឋអាមេរិកចំនួន៧០% រួមទាំងអ្នកប្រជាធិបតេយ្យ៥១% យល់ឃើញថា លោក ចូ បៃដិន មិនគួរឈរឈ្មោះជាប្រធានាធិបតីអាមេរិកសម័យកាលទី២ បន្តទៀតទេ ៕ ប្រភព ៖ BTimes