វៀតណាម៖ ព័ត៌មាននេះត្រូវបានរាយការណ៍ដោយក្រុមហ៊ុន Noi Bai Aviation Catering Joint Stock Company (NCS) នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន។
ការដាក់ឱ្យប្រើប្រាស់តែទឹកដោះគោនៅលើជើងហោះហើរចាប់ពីខែកក្កដា ឆ្នាំ ២០២២ បានបង្កើនផលិតកម្មយ៉ាងខ្លាំង។ ក្រុមហ៊ុនបានកត់ត្រាការលក់សរុបនៃតែទឹកដោះគោកាលពីឆ្នាំមុនចំនួនជិត ២២ ពាន់លានដុង ដែលស្មើនឹងជាង(៩០ម៉ឺនដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ដូច្នេះហើយ នៅឆមាសទីពីរនៃឆ្នាំមុន ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Vietnam Airlines រកបានជាមធ្យមជាង ២.៣ ពាន់លានដុង ស្មើនឹងជាង(៩ម៉ឺនដុល្លារអាមេរិក) ក្នុងមួយខែពីការលក់តែទឹកដោះគោនៅលើយន្តហោះ។
បច្ចុប្បន្ននេះ តែទឹកដោះគោរបស់ NCS ត្រូវបានលក់នៅលើជើងហោះហើរ Vietnam Airlines ក្នុងតម្លៃ ៥០,០០០ ដុងក្នុងមួយពែង ស្មើនឹង(២.១៣ ដុល្លារអាមេរិក)។ លើសពីនេះទៀតតែទឹកដោះគោ NCS ក៏ត្រូវបានផ្តល់ជូនក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដូចជា VACS, MASCO និងភ្នាក់ងារ។
សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនរហូតដល់ដើមឆ្នាំ ២០២៣ បានបន្តងើបឡើងវិញយ៉ាងខ្លាំងនៅពេលដែលប្រាក់ចំណូលឈានដល់ជិត ១៥០ ពាន់លានដុង (៦លានដុល្លារអាមេរិក) កើនឡើង ២.៥ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទាប់ពីកាត់ការចំណាយ ប្រាក់ចំណេញមុនពន្ធរបស់ក្រុមហ៊ុនគឺ ១០.៥ ពាន់លានដុង ជាង(៤០ម៉ឺនដុល្លារអាមេរិក) ពោលគឺកើនឡើងទ្វេដងនៃឆ្នាំ ២០២២។
NCS បាននិយាយថានៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ទីផ្សារអាកាសចរណ៍ក្នុងស្រុកបានងើបឡើងវិញយ៉ាងពេញលេញ ទីផ្សារអន្តរជាតិបានរីកចម្រើននៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ចាប់ផ្តើមជើងហោះហើរឡើងវិញ និងបង្កើនជើងហោះហើរ។ ជាលទ្ធផល ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុនទាំងពីរបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលដូចគ្នានេះ។ ប្រភព៖vnexpress









