មិនដល់មួយថ្ងៃស្រួលបួល នៃការចែកសំបុត្រចូលរួមទស្សនាការប្រកួតបាល់ទាត់នៅក្នុងព្រឹត្តិការណ៍សុីហ្គេម ត្រូវបានចែកជូនប្រជាពលអស់គ្មានសល់ ដោយក្នុងមនុស្សម្នាក់ ទទួលបានពីរសំបុត្រ។
ដោយសារតែ មើលឃើញចំនួនអ្នកគាំទ្រចង់ទស្សនាមានច្រើន សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យអភិបាលរាជធានី និងអភិបាលខេត្តទាំងអស់ ត្រូវរៀបចំឱ្យមានការដាក់បញ្ចាំងស្លាយ ផ្សាយបន្តផ្ទាល់ ការប្រកួតបាល់ទាត់ស៊ីហ្គេមគ្រប់ជំនួបជាបន្តបន្ទាប់ឱ្យបានឆាប់បំផុត។
សម្តេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ដល់អភិបាលរាជធានី-ខេត្ត រៀបចំទីតាំងសមស្រប ដើម្បីចាក់បញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលមិនអាចចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋាន។
សូមជម្បរាផងដែរថា ជំនួបបើកឆាក U22 កម្ពុជា ត្រូវប៉ះ U22 ទីម័រខាងកើត វេលាម៉ោង ០៧:០០ នាទីយប់ ថ្ងៃទី ២៩ ខែមេសា ខាងមុខនេះ៕






