Home ព័ត៌មានអន្តរជាតិ ហាងលក់សៀវភៅមួយកន្លែងយកឆ្មាមកទាក់ទាញអតិថិជន

ហាងលក់សៀវភៅមួយកន្លែងយកឆ្មាមកទាក់ទាញអតិថិជន

109
0

ប្រទេសចិន ៖ ហាងលក់សៀវភៅមួយកន្លែងនៅទីក្រុងប៉េកាំង ប្រទេសចិន បានយកចិត្តទុកដាក់ជាមួយអតិថិជនដែលស្រឡាញ់ឆ្មា និងចូលចិត្តការអានសៀវភៅ រហូតដល់មានការលក់ចំណីសត្វ និងខ្សែក្រវ៉ាត់ដាក់ករបស់សត្វផងដែរ ។

ហាងលក់សៀវភៅទើបតែបើកថ្មីនេះ បានយកសត្វឆ្មាមកទាក់ទាញអតិថិជនរបស់ខ្លួន និងបង្ហាញឱ្យឃើញថា ពួកគេបានយកសត្វចិញ្ចឹមមករួមធ្វើអាជីវកម្ម ។ អាជីវកម្មនេះកំពុងទទួលបានការពេញនិយមពីអតិថិជន ហើយក៏ជាការរក្សាហាងលក់សៀវភៅនៅប្រទេសចិនឱ្យប្រកបអាជីវកម្មបានយូរអង្វែង បើទោះជាមានការប្រជែងយ៉ាងខ្លាំងពីការលក់តាមអនឡាញក្តី ។Cat`s Café – LabIN Granada

ហាងលក់សៀវភៅនេះស្ថិតនៅកណ្តាលក្រុងប៉េកាំង ហើយហាងបានបើកឱកាសឱ្យអតិថិជនពួកគេអាចលេងជាមួយឆ្មាជាច្រើនក្បាល មុននឹងទៅកាន់ទីតាំងសំខាន់របស់ហាង ដើម្បីជ្រើសរើសសៀវភៅដែលពួកគេចាប់អារម្មណ៍ ។ ហាងលក់សៀវភៅនេះជាផ្នែកមួយរបស់បណ្តាញលក់សៀវភៅស៊ីនហួរ ហើយក្រៅពីមានសៀវភៅជាច្រើនក្បាលទុកឱ្យគេអានហើយ ហាងក៏មានសៀវភៅនិយាយអំពីសត្វចិញ្ចឹមសម្រាប់អតិថិជនផងដែរ ។ លើសពីនេះ នៅក្នុងហាងតុបតែងទៅដោយតុក្កតាឆ្មាទៀតផង ។

អ្នកនាង Li Jia ជាអតិថិជនម្នាក់ប្រាប់ថា នេះជាហាងសៀវភៅថ្មីមួយបែបទៀតដែលមានទាំងសៀវភៅឱ្យអាន និងបានលេងជាមួយឆ្មាផងដែរ ។ នាងមានអារម្មណ៍ស្រស់ស្រាយជាខ្លាំងពេលមកកាន់ទីនេះ ។University students run cat-themed café in Hangzhou[1]- Chinadaily.com.cn

លើសពីនេះ ហាងក៏មានសេវាកម្មផ្សេងៗសម្រាប់អ្នកចិញ្ចឹមឆ្មាផងដែរ ដូចជា វត្ថុប្រើប្រាស់ចាំបាច់សម្រាប់ឆ្មា ចំណីអាហារ និងខ្សែក្រវ៉ាត់ដាក់កឆ្មា ។ ទោះយ៉ាងណា បច្ចុប្បន្ន មានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងនៅលើទីផ្សារ ដែលធ្វើឱ្យហាងលក់សៀវភៅផ្តល់សេវាកម្មជាច្រើនយ៉ាងដើម្បីទាក់ទាញអ្នកស្រឡាញ់សត្វ និងអ្នកស្រឡាញ់ការអាន ៕ ប្រភព ៖ TNN World