Home ព័ត៌មានអន្តរជាតិ ទុរេនហ្វីលីពីននាំចេញទៅចិនលក់ដាច់អស់ពីស្តុក

ទុរេនហ្វីលីពីននាំចេញទៅចិនលក់ដាច់អស់ពីស្តុក

47
0

ប្រទេសហ្វីលីពីន ៖ ក្រោយពីប្រទេសហ្វីលីពីន និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញទុរេនរយៈពេល៣ខែមកឃើញថា ហ្វីលីពីនបាននាំចេញទុរេនស្រស់របស់ខ្លួនទៅកាន់ប្រទេសចិនរួចរាល់ហើយ ។

ប្រទេសចិនបានបើកទីផ្សារថ្មីៗសម្រាប់ហ្វីលីពីនជាបន្តបន្ទាប់ ដែលជួយបង្កើតការងារ និងប្រាក់ចំណូលដល់កសិករហ្វីលីពីន តាមរយៈការនាំចេញចេក ម្នាស់ ផ្លែប័រ និងទុរេន ។ ការនាំចេញផ្លែឈើថ្មីៗទៅកាន់ប្រទេសចិនជាផ្លូវការនេះ អ្នកជំនាញជាច្រើននាក់ជឿថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំថែមទៀត ក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។Philippines to soon export durian to China | The Star

កាលពីដើមខែមេសា ឆ្នាំ២០២៣ ទុរេនហ្វីលីពីនមានទម្ងន់សរុប១៨តោនត្រូវបានគេនាំចេញទៅដល់អាកាសយានដ្ឋានណាននីង តំបន់ក្វាងស៊ីចូវ ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន ។ ក្រោយមក គេបានដឹកជញ្ជូនទុរេនទាំងនេះទៅកាន់ក្រុមហ៊ុន Dole Food Co Inc. ដែលជាក្រុមហ៊ុននាំចូលផ្លែឈើដ៏ធំមួយនៅសៀងហៃ ។

បុគ្គលិកក្រុមហ៊ុន Dole Food Co Inc. និយាយថា ទុរេនហ្វីលីពីនដែលនាំមកលក់នៅប្រទេសចិនលើកដំបូងនោះលក់ដាច់អស់ពីស្តុក ហើយហ្វីលីពីននឹងនាំចេញទុរេនមកលក់នៅចិនជាលើកទី២ នាពេលឆាប់ៗនេះ ។ បុគ្គលិកក្រុមហ៊ុន Dole បន្តថា ទុរេនហ្វីលីពីនមានគុណភាពល្អ ។ ក្រៅពីនេះ ក្រុមហ៊ុនសង្ឃឹមថា ចិននឹងក្លាយជាប្រទេសគោលដៅនាំចេញធំបំផុតរបស់ទីក្រុង Davao ដែលទីក្រុងនេះបានដាំទុរេនច្រើនជាងគេនៅហ្វីលីពីន ។ ក្រុង Davao អាចប្រមូលទិន្នផលទុរេនបាន៧៨% នៃទុរេនទាំងអស់របស់ហ្វីលីពីន ។Philippines to export $260M worth of durian to China | Inquirer Business

លោក Xu Liping នាយកមជ្ឈមណ្ឌលការសិក្សានៃតំបន់អាស៊ីអាគ្នេយ៍និយាយថា ការបង្កើនកិច្ចសហការផ្នែកកសិកម្មរវាងប្រទេសហ្វីលីពីន និងចិន នឹងជួយបង្កើតការងារផ្នែកកសិកម្មដល់ពលរដ្ឋហ្វីលីពីន ព្រមទាំងជួយបំពេញតម្រូវការនាំចូលផ្លែឈើកើនឡើងរបស់ចិនផងដែរ ។

ចំណែកនាយកដ្ឋានកសិកម្មហ្វីលីពីនរំពឹងថា នឹងអាចនាំចេញទុរេនស្រស់ទៅប្រទេសចិនជាង៥,៧លានគីឡូក្រាមក្នុង១ឆ្នាំ ។ រីឯមន្ត្រីគយចិនថា ប្រទេសចិនបាននាំចូលទុរេនស្រស់ចំនួន៨២១.៥០០តោននៅឆ្នាំ២០២២ ។ ក្រៅពីនេះ ហ្វីលីពីនបាននាំចេញចេក និងម្នាស់ជាច្រើនទៅកាន់ចិន ខណៈចិនជាទីផ្សារនាំចេញទំនិញកសិកម្មធំលំដាប់ទី៣ របស់ហ្វីលីពីន ៕ ប្រភព ៖ AEC connect