ប្រទេសចិន ៖ កាហ្វេកំពុងតែទទួលបានការពេញនិយមក្នុងចំណោមយុវវ័យចិននៅតាមទីក្រុងផ្សេងៗក្នុងតំបន់ស្វយ័ត Yanbian ដែលស្ថិតនៅភាគឦសានប្រទេសចិន ។ គេសង្កេតឃើញថា មានហាងកាហ្វេជាង១០០កន្លែងមានទីតាំងស្ថិតនៅក្បែរសាកលវិទ្យាល័យ Yanbian ។
ម្ចាស់ហាងកាហ្វេប្រាប់ថា ខ្លួនអាចលក់កាហ្វេបានរហូតដល់៧០០កែវ ទៅ៨០០កែវឯណោះក្នុង១ថ្ងៃ ហើយអ្នកមកទិញកាហ្វេភាគច្រើនជាអតិថិជនចាស់ ។ ចំណែកម្ចាស់ហាងកាហ្វេមួយកន្លែងទៀតស្ថិតនៅខេត្តក្វាងទុងប្រាប់ថា កាលពីមុន តែទឹកដោះគោលក់ដាច់ខ្លាំងជាងគេ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមយុវវ័យនិយមកុម្មង់កាហ្វេច្រើនជាងមុន ហើយមានអតិថិជនខ្លះមកអង្គុយញ៉ាំកាហ្វេក្នុងហាង និងទិញយកទៅផ្ទះកាន់តែច្រើន ។ ម្ចាស់ហាងបន្តថា ទំនិញលក់ដាច់ខ្លាំងក្នុងហាង គឺ Ice Americano និង Baguette ។
បើតាមទិន្នន័យពី Meituan ជាបណ្តាញសង្គមមួយដ៏ធំបំផុតរបស់ប្រទេសចិនបញ្ជាក់ថា ការកុម្មង់ទិញកាហ្វេនៅតាមទីក្រុងលំដាប់ទី៣ និងទី៤ របស់ចិន កាលពីខែមករា និងខែកុម្ភៈ ឆ្នាំ២០២៣ បានកើនឡើង១០៤% ខណៈនៅទីក្រុងលំដាប់ទី១ និងទី២ កើនឡើង៧២% ។
បច្ចុប្បន្ននេះ ហាងកាហ្វេផ្សេងៗព្យាយាមបង្កើនការលក់របស់ខ្លួនដើម្បីទាក់ទាញអតិថិជន ហើយអ្នកផឹកកាហ្វេមានជម្រើសច្រើន និងទទួលបានបទពិសោធន៍ការផឹកកាហ្វេមានរសជាតិឆ្ងាញ់ ។
នៅតាមបណ្តាហាងលក់ទំនិញជាច្រើនកន្លែងនៅក្រុងប៉េកាំង ក៏បានចាប់ផ្តើមរៀបចំកម្មវិធីផឹកកាហ្វេ Deng Huimin ផងដែរ ។ នាយករងផ្នែកទីផ្សារក្នុងហាងលក់ទំនិញនៅក្រុងប៉េកាំងប្រាប់ថា ហាងរបស់លោកបានរៀបចំការប្រគុំតន្ត្រី និងកម្មវិធីផឹកកាហ្វេដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន ៕
ប្រភព ៖ China Face










