Home ព័ត៌មានអន្តរជាតិ ឧក្រិដ្ឋជននេះហើយ ដែលរដ្ឋាភិបាលចំណាយលុយច្រើនបំផុត ជាថ្នូរនៃការចាប់ខ្លួន

ឧក្រិដ្ឋជននេះហើយ ដែលរដ្ឋាភិបាលចំណាយលុយច្រើនបំផុត ជាថ្នូរនៃការចាប់ខ្លួន

60
0

បើនិយាយដល់ឧក្រិដ្ឋជនដែលគ្រោះថ្នាក់ និងកាចសាហាវ ដែលបានផ្តល់ក្តីវិនាសដល់ពិភពលោក ប្រិយមិត្តប្រហែលជាគិតដល់ El Chapo ដែលជាមេគ្រឿងញៀនដ៏ធំប្រចាំមុិចសុិក និងជាមេរបស់ក្រុម Sinaloa Cartel, ឬក៏ Pablo Escobar មេគ្រឿងញៀនដ៏ធំជាងគេលើលោក, ឬ Osama Bin Laden ជាមេដឹកនាំដ៏ល្បីជាងគេបំផុតនៃក្រុមភេរវកម្មអាល់កៃដា (al-Qaeda)។Watch Pablo Escobar, el patrón del mal | Netflix

តែការពិតមិនមែនពួកអ្នកទាំងបីខាងលើនេះនោះទេ ដោយឧក្រិដ្ឋជនដែលរដ្ឋាភិបាលចំណាយលុយច្រើនបំផុត ជាថ្នូរនៃការចាប់ខ្លួន មានឈ្មោះថា Khalid Sheikh Mohammed (ខាលីដ សិក ម៉ូហាម៉េដ) ជនជាតិប៉ាគីស្ថាន គឺជាឧក្រិដ្ឋជនតែម្នាក់គត់លើលោក ដែលមានតម្លៃតាមចាប់ខ្លួនរហូតដល់ ២៧,០០០,០០០ដុល្លារអាមេរិក។Số phận kẻ chủ mưu vụ khủng bố 11/9 giờ ra sao?

បុរសម្នាក់នេះជាសកម្មប្រយុទ្ធប៉ាគីស្ថាន និងជាសមាជិករបស់ក្រុមភេរវកម្មអាល់កៃដា (al-Qaeda) ដែលដឹកនាំដោយប៊ីនឡាដិន។ ខាលីដ សិក ម៉ូហាម៉េដ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០០៣ នៅប៉ាគីស្ថាន ហើយបច្ចុប្បន្នស្ថិតនៅមន្ទីរឃុំឃាំងក្វានតាណាម៉ូបេ (Guantanamo Bay) របស់សហរដ្ឋអាមេរិកនៅប្រទេសគុយបា។ ជននេះត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធនឹងអំពើភេរវកម្មវាយប្រហារអគារពាណិជ្ជកម្មភ្លោះពិភពលោក នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕Khalid Sheikh Mohammed — 'principal architect' of 9/11 attacks whose trial  resumes today – ThePrint – Select