កំពូលតារាសម្ដែង និង តារាបង្ហាញម៉ូដរូបសង្ហាមីយ៉ាន់ម៉ា លោក Paing Takhon នឹងមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង ៤ ល្ងាចថ្ងៃនេះ បើយោងតាមលោក លៀក លីដា អ្នកដឹកនាំរឿងដ៏ឆ្នើមនៅក្នុងប្រទេសកម្ពុជា។Myanmar model turned political prisoner Paing Takhon named world's most handsome face of 2021, Entertainment News - AsiaOne

បើតាមការបង្ហោះរបស់លោក លៀក លីដា បានសរសេរថា ៖ “After waiting 3 year, Finally we make it , Welcome to Cambodia, បងប្អូនណាដែលជា Fan របស់គាត់អាចជួបគាត់ផ្ទាល់ និង ថតរូបជាមួយគាត់បាននៅព្រលានយន្តហោះ ម៉ោង ៤ ល្ងាច, អរគុណដល់សន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចពុកដែលធ្វើឱ្យប្រទេសយើងមានទំនាក់ទំនងល្អជាមួយគ្រប់ប្រទេស។ អរគុណដល់ក្រសួងវប្បធម៌ ជាពិសេសនាយកដ្ឋានភាពយន្ត និង លោក Pok Borak ដែលតែងតែជួយដោះស្រាយបញ្ហាលើគម្រោងភាពយន្តរបស់ផលិតករគ្រប់រូបអរគុណ”។No photo description available.

បើតាមដំណឹងដែលបានបែកធ្លាយលោក Paing Takhon ទំនងជាមកថតខ្សែភាពយន្តថ្មីមួយ ជាមួយនឹងផលិតកម្មក្នុងស្រុករបស់យើងគឺ LD Picture។ តែយ៉ាងណាមិញ វាគ្រាន់តែពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ​មិនទាន់មានការចេញមុខមកបញ្ជាក់ណាមួយនៅឡើយនោះទេ ពីខាងផលិតកម្ម LD Picture៕Model-Actor Paing Takhon Who Was Named Named World's 'Most Handsome Face', Sentenced to Jail - Sentinelassam