ស្នេហាប្រេះឆារវាងតារាប្រុស Tongtong Kitsakorn និងតារាស្រី Best Rakwanee Kamsing
កំពុងតែក្លាយជាប្រធានបទក្តៅគគុកនៅលើក្នុងបណ្តាញសង្គមថៃពីទំនាក់ទំនងរវាងអ្នកទាំងពីរ ចំណងស្នេហ៍រយៈពេល២ឆ្នាំត្រូវបញ្ចប់ថែមទាំងខាងប្រុសរងភាពអាម៉ាសមិនស្ទើរក្រោយឪពុកខាងស្រីដែលជាតារាសម្តែងមួយរូបគឺលោក Kamsing ចេញមកបកអាក្រាតចរិតរបស់តារាប្រុស TongTong ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgES-_3SlHrEz9HE07MSaD_NoA1ULv9Eptpexz_hAwRZEjo9dQNemDtKNuSMrdIyzQjv7JXP9P7Sye8ESvScTDsjk4YXgymK-_ZdzusYzLR5yi32KfKbV4VGcELQ7O_MZosfUg-RYuDYhwoitPs5NPxnwGnqIqWhJFQE7zWK-5zucsJdyPet6q-vT6M/s800/2.jpg

ទីបំផុតអ្វីដែលអ្នកគាំទ្រសង្ស័យពីទំនាក់ទំនងប្រេះឆារវាងតារាថៃ Tongtong និងតារាស្រី Best បានក្លាយជាការពិតហើយបន្ទាប់ពីឪពុកខាងស្រីចេញមកបញ្ជាក់លើរឿងនេះថាអ្នកទាំងពីរពិតជាបានបែកគ្នាមែន។ ប៉ុន្តែខាងប្រុសនៅមកតាមលួងខាងស្រីសុំត្រូវគ្នាវិញ ហើយសុំឱ្យប៉ាខាងស្រីជួយនិយាយ ដែលកាលពីមុនពួកគេក៏មានបញ្ហាជាមួយគ្នាដែរតែមានការសម្របសម្រួលទើបមិនមានបញ្ហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPuepCm_25WWeppfj3m0IIJWEwW4ieoSk37WD4sR48HzmGfglv60Rsb2wQLidL3YNMUbJjh4HFgqZP4Ar_d2NK0QuSITH4bD73aFE8QiKebxs_lMRgXgOrxEVmm-oIRYRZJTa-TNkqDdYEemhKZTMphWNzCRx0nue-eH2eSobgEIysxiqr5ql3S2XM/s720/326885739_1336028953877310_1798153114105404987_n.jpg

អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រហួសចិត្តនោះលោក Kamsing ជាឪពុករបស់ Best បានទម្លាយថា Tongtong គ្មានភាពជាសុភាពបុរសទេ មកនៅផ្ទះខាងស្រី២ឆ្នាំ ថ្លៃទឹក ថ្លៃភ្លើង ពេលទៅញុំាអាហារជប៉ុន….គឺខាងស្រីជាអ្នកចេញទាំងអស់ ថែមទាំងពេលខ្លះខ្ចីលុយខាងស្រីរាប់លាបបាតទៀត។ មិនត្រឹមតែរឿងនេះទេ TongTong ថែមទាំងលាដៃចង់ទះ Best ពេលពួកគេឈ្លោះគ្នានៅក្នុងផ្ទះ ហើយថែមទាំងលួចលាក់មានស្រីទៀត ព្រមទាំងមានរឿងជាច្រើនទៀតពីចរិតមិនល្អរបស់តារាប្រុស TongTong ។ នេះជាការលើកឡើងរបស់ឪពុក Best នៅក្នុងបទសម្ភាសមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfjb89e2i1sHO4afVnaIrrET1YiRQCL5warcYGhrk8eP8LUlyYJMYL_JGx-55X4Z63u6EixSE0FIaIJnx4owd4dTVQrCsYOBxXWTnRVHAWhLPX7ttIyVMmbLOipP6bBrh1GPw_dIRZ3FWzk3tzGF2QvEl-jnmVv4coq41zbrJTf_7KXuIY4_uDKNbI/s800/S__20824091(1).jpg

យ៉ាងណាមិញមកទល់ពេលនេះ តារាស្រី Best បានលុបរូបគូជាមួយ TongTong នៅលើគណនី IG ហើយ ប៉ុន្តែខាងប្រុសនៅមិនទាន់លុបរូបគូនៅឡើយទេ និងមិនទាន់មានការបកស្រាយណាមួយជុំវិញរឿងនេះឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy813-6A0fnOWZrwT8wFD_4pk391wkAuBOid0tWUthXdcLujbwHgGP6lPAH1_SVOP0GgNpJ59BX0caAaiXMasTEkfcZTCcS7Oyc2Y4pB_V522vMy3BuSwkhCZh3evErX1KWbAXnBKkrvkC8VKax40DpaCj67iV9FoImJrGdaaBWoXIvh5buTtW71Lq/s800/bass%20(8).jpg