Home ព័ត៌មានអន្តរជាតិ នារីទេសចរបរទេសម្នាក់មិនពេញចិត្តនឹងអ្នកបើករថយន្តតាក់ស៊ីថៃ

នារីទេសចរបរទេសម្នាក់មិនពេញចិត្តនឹងអ្នកបើករថយន្តតាក់ស៊ីថៃ

154
0

ប្រទេសថៃ ៖ អ្នកបើកបររថយន្តតាក់ស៊ីថៃម្នាក់បានលក់មុខមាត់ប្រទេសជាខ្លាំង ខណៈមាននារីទេសចរបរទេសម្នាក់បាន live ពេលនាងមកកម្សាន្តនៅប្រទេសថៃក្នុងពេលចូលឆ្នាំ ។ បញ្ហា គឺអ្នកបើកបររថយន្តតាក់ស៊ីរូបនេះមិនព្រមចុច meter សោះ បើទោះជានាងស្នើឱ្យចុច meter ក្តី ប៉ុន្តែអ្នកបើកបរលើកហេតុផលនេះ ហេតុផលនោះរហូត ហើយនៅទីបំផុត គេបានទារប្រាក់ជិះតាក់ស៊ីពីនាងរហូតដល់៧០០បាត ។

កាលពីថ្ងៃទី១៥ ខែមេសា កន្លងមក ទំព័រហ្វេសប៊ុករបស់ប្រទេសថៃមួយបានបង្ហោះវីដេអូឃ្លីប ព្រមទាំងសរសេរថា បុគ្គលិករបស់ខ្លួនបានជួបហេតុការណ៍នេះ និងផ្តល់ដំណឹងមក ។ ទំព័រហ្វេសប៊ុកថៃនេះលើកឡើងថា នៅពេលចូលឆ្នាំថៃ តើជាពេលដែលបងៗអ្នកបើកតាក់ស៊ីខ្លះខំកើបប្រាក់ឬយ៉ាងណា ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwziMkErJHo8le9zrmC8_LfYu6_XIIe1LXLDPpf6Oirklp0NQSnqtCadoroUSFFI1pVMk_yZFDE6UFwU6Td2pvtSXaXkQm9qxsApxH2613Ug3PeK7wlkDy_gkVUwm1I_YXL4fP_eqGCA3L4WNG1nOttFxEP5DNBXnlUWNATlz3oa500gtYtmpmkdEd/s1003/photo_2023-04-19_10-39-29.jpg

ទំព័រហ្វេសប៊ុកនេះសរសេរថា មាននារីទេសចរបរទេសម្នាក់បាន live នៅពេលនាងមកលេងប្រទេសថៃក្នុងថ្ងៃចូលឆ្នាំថ្មី ហើយនាងបានឡើងជិះរថយន្តតាក់ស៊ីមួយ ដែលបើកចេញពីខាងមុខ SO/ Bangkok តំបន់សាថន ទៅកាន់ Asiatique ។ នាងនិយាយថា ចម្ងាយផ្លូវធ្វើដំណើរ មិនគួរលើសពី១០គីឡូម៉ែត្រទេ ហើយអ្នកបើកតាក់ស៊ីបានទារប្រាក់ពីនាងដល់៧០០បាត គឺស្មើជិត១០ដង បើធៀបនឹងតម្លៃការចុច meter ក្នុងរថយន្តតាក់ស៊ី ។

ក្នុងវីដេអូនេះ គេឃើញថា នារីទេសចររូបនេះព្យាយាមប្រាប់ទៅកាន់អ្នកបើកតាក់ស៊ីឱ្យចុច meter ប៉ុន្តែអ្នកបើកតាក់ស៊ីមិនព្រមចុចសោះ ដោយនិយាយថា ស្ទះចរាចរណ៍ហើយផ្លូវឆ្ងាយទៀត ។ ការ live របស់នាងនៅពេលនោះ គឺមានអ្នកទស្សនាជាជនបរទេសរាប់ពាន់នាក់ ហើយវាបានធ្វើឱ្យប្រទេសថៃល្បីល្បាញផងដែរខាងកោភ្ញៀវបរទេស ។

ក្រោយពីវីដេអូឃ្លីបនេះបានផ្សព្វផ្សាយ មានអ្នកលេងបណ្តាញសង្គមថៃ និងបរទេសជាច្រើននាក់ចូលមកបញ្ចេញយោបល់ ព្រមទាំងចែកចាយវីដេអូនេះតៗគ្នា ដោយសារពួកគេមិនពេញចិត្តនឹងសេវាកម្មតាក់ស៊ីនៅប្រទេសថៃ ជាពិសេស រឿងតាក់ស៊ីទារប្រាក់ពីអ្នកដំណើរច្រើនជ្រុល ហើយមិនលើកលែង សូម្បីតែជនជាតិថៃដូចគ្នា ក៏ត្រូវបានពួកតាក់ស៊ីទាំងនេះទារប្រាក់ច្រើនដែរ ។ ពលរដ្ឋថៃបានសំណូមពរឱ្យច្បាប់ដាក់ទោសឱ្យច្រើនជាងនេះ ព្រោះខ្លាចខូចកេរ្តិ៍ឈ្មោះ និងមុខមាត់ប្រទេសជាតិ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn2yF9aHHVFeRU4MOXRAZFzBYAZkU7mUdMDeUvgAi_UwdwLkINPcXKxJLdEtPpXu_jVNteMLFaUIedUF_xpJRZvAqmS7w6tUHQ6c2Q2RCQJfoOQteS_a2h0nUt7056OUgQMX25YiSEIwiXvHFa1STI9zXEZOAI07WwSxqg3qBn-skW2bzAZru615N-/s499/photo_2023-04-19_10-39-28.jpg ប្រភព ៖ Sanook News