វត្តមានរបស់ក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink នៅលើឆាក Coachella ជាលើកទី២នេះបានបង្កឱ្យមានភ្ញាក់ផ្អើលនិងទទួលបានការគាំទ្រយ៉ាងខ្លាំងលើសលុបដោយសម្រស់របស់សមាជិកទាំង៤កាន់តែស្រស់ស្អាតឯក្បាច់រាំវិញមានភាពរស់រវើកទាក់ទាញមិនធម្មតាហើយម៉ូតសំលៀកបំពាក់ទៀតសោតក៏ស្រស់ស្អាត។ ជាពិសេសការសម្តែងលើកនេះ Blackpink បានបង្កើតប្រវត្តិសាស្រ្តថ្មី ជាតារា K-Pop ដំបូងបង្អស់ headline នៅមហោស្រពតន្ត្រីអាម៉េរិក Coachella ។Blackpink, boygenius rule Coachella 2023 Day 2 - Los Angeles Times

ពិតណាស់ ភាពល្បីល្បាញរបស់ក្រុមចម្រៀង Blackpink បានគ្របដណ្តប់ទូទាំងពិភពលោកមិនថានៅតំបន់អឺរ៉ុបឬអាស៊ីសុទ្ធតែទទួលស្គាល់ពីឥទ្ធិពលរបស់នារីទាំង៤រូបនេះ។ ទាំងសមត្ថភាព ទេពកោសល្យ សម្រស់ មានការគាំទ្រច្រើន ជំរុញឱ្យ Blackpink ជាតារាកូរ៉េបំបែកប្រវត្តិសាស្រ្តជាច្រើន។ តួយ៉ាង កាលពីថ្មីៗកន្លងមកនេះ Blackpink បានសម្តែងនៅលើឆាក Coachella ជាលើកទី២ ដោយលើកដំបូងពួកគេសម្តែងនៅក្នុងឆ្នាំ២០១៩ហើយមិនមែនជាការសម្តែងដូចកាលពីដំបូងឡើយ។BLACKPINK and Coachella 2023 astonish crowd with drone show

កាលពីសម្តែងនៅលើឆាក Coachella ក្នុងឆ្នាំ២០១៩ Blackpink ពុំមែនជាតារាកិត្តិយសនៅលើឆាកធំ (Main stage) នោះទេ ប៉ុន្តែលើកទី២នេះ សមាជិកទាំង៤រួមមាន Jennie, Lisa, Rosé និង Jisoo បានសម្តែងនៅលើឆាកធំរួមជាមួយបទចម្រៀងរបស់ពួកចំនួន១៨បទ ហើយគ្រប់សមាជិកសុទ្ធតែបានសម្តែងបទទោលរបស់ពួកគេ។Blackpink's Coachella Performance Was a Career High for the K-Pop Group

សមាជិក Jennie បានសម្តែងបទទោលដំបូងគេដោយបានជ្រើសរើសបទ «You&Me» បន្ទាប់មក Jisoo សម្តែងបទ «Flower» និងសមាជិក Rosé សម្តែងចម្រៀងMixបញ្ចូលគ្នាគឺបទ «Gone & On The Ground» ខណៈដែល Lisa បានសម្តែងបទ «Money» ដែលបានកែបារ៉ូលចម្រៀងខ្លះផងដែរនិងបញ្ចេញក្បាច់រាំយ៉ាងទាក់ទាញ។ បន្ថែមពីលើនេះ Jungkook សមាជិកក្រុម BTS ក៏ត្រូវបានគេប្រទះឃើញមានវត្តមានពេលក្រុមចម្រៀង BLACKPINK សម្តែងផងដែរដែលនាំឱ្យមានការជជែកវែកញែកជាច្រើននៅលើបណ្តាញសង្គម។Coachella 2023: Blackpink's success has K-pop fans hoping for more Asian  music and representation – Press Enterprise

គួរបញ្ជាក់ថា BLACKPINK បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ២០១៦ បង្ហាញខ្លួនបាន៣ឆ្នាំមានភាពល្បីរន្ទឺខ្លាំងក្រុមចម្រៀងនេះបានសម្តែងនៅលើឆាក Coachella នៅឆ្នាំ ២០១៩ ខណៈនៅឆ្នាំ២០២៣ ពួកគេបានសម្តែងនៅលើឆាកដ៏អស្ចារ្យនេះម្តងទៀត ជាតារាKpopដំបូងបង្អស់ headline នៅមហោស្រពតន្ត្រីអាម៉េរិក៕