អយស្ទ័រ គឺជាអាហារសមុទ្រដ៏ពេញនិយមបំផុតមួយសម្រាប់ប្រជាជនគ្រប់បណ្តាប្រទេស និងប្រជាជនជុំវិញពិភពលោក។ ពួកវាអាចយកទៅធ្វើម្ហូបជាច្រើនមុខដែលមានរសជាតិឈ្ងុយឆ្ងាញ់ អាចបរិភោគបានទាំងស្រស់ៗក៏បាន និងចម្អិនតាមរបៀបជាច្រើនដូចជា ដុត ចំហុយ ស្ងោ ចៀន អាំង ជាដើម។ បន្ថែមពីលើរសជាតិឆ្ងាញ់ពិសេស អយស្ទ័រក៏មានផ្ទុកនូវសារធាតុចិញ្ចឹមដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនសម្រាប់សុខភាពផងដែរ។
ដូច្នេះហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សុខភាពទាំង៧ របស់អយស្ទ័រ ដែលមានដូចជា៖The Best Places to Eat Oysters in Normandy ! - Normandy Tourism, France

១.សារធាតុរ៉ែស័ង្កសីនៅក្នុងអយស្ទ័រ ជួយរំញោចដំណើរការនៃប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល បង្កើនការចងចាំខ្ពស់ និងការពារថ្លើម ។
២.អយស្ទ័រក៏អាចជួយកាត់បន្ថយរោគសញ្ញានៃ ជំងឺធ្លាក់ទឹកចិត្ត ផងដែរ។
៣.វីតាមីន B1 និង B2 ជួយថែរក្សាសុខភាពសាច់ដុំ និងបេះដូង។
៤.វីតាមីន C ក្នុងអយស្ទ័រ ជួយចិញ្ចឹមស្បែក ពន្យាភាពចាស់ និងធ្វើឱ្យក្មេងជាងវ័យ។
៥. អយស្ទ័រសម្បូរជាតិរ៉ែដែលល្អសម្រាប់ឆ្អឹងដូចជា កាល់ស្យូម ផូស្វ័រ ស័ង្កសី ជាតិដែក ទង់ដែង និងសេលេញ៉ូម។
៦.ល្អសម្រាប់ភ្នែក ប្រភពស័ង្កសី ពីធម្មជាតិដ៏សម្បូរបែប នៅក្នុងអយស្ទ័រ អាចការពារភ្នែកឱ្យរួចផុតពីជំងឺផ្សេងៗ និងធ្វើឲ្យភ្នែកកាន់តែភ្លឺច្បាស់។
៧.ជួយពង្រឹងសុខភាពផ្លូវភេទ ស័ង្កសី នៅក្នុងអយស្ទ័រ ត្រូវបានគេចាត់ទុកជា ភ្នាក់ងាររំញោចផ្លូវភេទ ដ៏ល្អប្រសើរបំផុត។ ស័ង្កសី អាចជួយឱ្យរាងកាយផលិតអ័រម៉ូន estrogen ដែលជាអ័រម៉ូនដ៏សំខាន់ក្នុងការកំណត់ ចំណង់ផ្លូវភេទរបស់ស្ត្រី និងបុរស៕It's OK for vegans to eat oysters.ប្រភព៖sanook