បច្ចុប្បន្នការគ្រប់គ្រងចំណីអាហារហាមឃាត់នៅតាមសាលារៀននៅមានកម្រិតនៅឡើយ ដែលបង្កឱ្យសិស្សានុសិស្សមួយចំនួនជាពិសេសក្មេងៗ រងផលប៉ះពាល់ដល់សុខភាពពី ភេសជ្ជៈផ្អែម ប៉ូវកម្លាំង ដែលមានច្រើនប្រភេទច្រើនសណ្ឋានចរាចរលើទីផ្សារកម្ពុជា។

តាមការឱ្យដឹងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ចំណីអាហារខាងក្រោមនេះមិនត្រូវបានអនុញ្ញាតិមាននៅគ្រឹស្ថានសិក្សាឡើយដែលអាហារហាមឃាត់ទាំងនោះរួមមាន៖

១. ចំណីអាហារគ្រប់ប្រភេទដែល ហួសកំណត់កាលបរិច្ឆេត ប្រើប្រាស់
២. គ្រឿងស្រវឹង និងផលិតផល ថ្នាំជក់គ្រប់ប្រភេទ
៣. ចំណីអាហារដលមិនមាន ប្រភពច្បាស់លាស់
៤. ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េមទឹកស៊ីរ៉ូ គ្រប់ប្រភេទ
៥. ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ
៦. ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម តំណាប់ផ្អែមគ្រប់ប្រភេទ

បន្ថែមពីលើការហាមឃាត់នេះ អាណាព្យាបាលគួរយកចិត្តទុកដាក់បន្ថែមលើកូនៗលោកអ្នកពេលទៅសាលារៀនដោយអាចរៀបចំណីអាហារយកពីផ្ទះនិងប្រភេទអាហារមិនប៉ះពាល់សុខភាពក្មេងជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqaTYlZHVByQqOhxHSZ2ndcXZHhyqnqBP79aDDvQYUbQhPv3vQQQZglcr1FWybIv_IAI84C_emXHBg0mKKbZSQga5IxK5G39vw7yxqqx8HOeG6gs5pW0An8sQxmtxq3EY-vX-Rp0WUQf-xsJtJAHOqAkL4YB090Rjps7pbvP-U7lX51YQBKdPW1K_U/s1280/photo_2023-04-18_14-55-11.jpg