ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែមេសា អ្នកនាង Traisulee Traisoranakul អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី ថ្លែងថា ពលរដ្ឋថៃដែលបានធ្វើដំណើរទៅចូលរួមកម្សាន្តសប្បាយក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនៅតាមបណ្តាខេត្ត ពួកគេចាប់ផ្តើមធ្វើដំណើរត្រឡប់មកទីក្រុងបាងកកវិញហើយ និងត្រៀមខ្លួនចូលធ្វើការធម្មតាវិញនៅថ្ងៃទី១៨ ខែមេសា ។ ហេតុនេះ ការធ្វើដំណើរនៅតាមដងផ្លូវនានាមកកាន់ទីក្រុងបាងកកនឹងមានភាពចង្អៀតខ្លាំង ។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញឱ្យភ្នាក់ងារពាក់ព័ន្ធដូចជា ក្រសួងមហាផ្ទៃ ក្រសួងគមនាគមន៍ និងភ្នាក់ងារនគរបាលជាតិ ត្រូវរួមគ្នាធ្វើយ៉ាងណា ផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ទាំងអ្នកបើកបររថយន្តផ្ទាល់ខ្លួន និងអ្នកជិះរថយន្តឈ្នួល ។ ចំណែកមន្ត្រីពាក់ព័ន្ធត្រូវអនុវត្តច្បាប់ចរាចរណ៍ឱ្យបានហ្មត់ចត់ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋទាំងអស់ ។Prayut troubled by fake news

លោកនាយករដ្ឋមន្ត្រីបានស្នើទៅកាន់ពលរដ្ឋទាំងអស់ឱ្យបើកបរដោយប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដំណើរផ្សេងទៀត គឺមិនត្រូវបើកបរពេលស្រវឹង និងពេលងងុយគេងទេ ។ បើងងុយគេងក្នុងពេលបើកបរ គួរតែឈប់សម្រាកនៅកន្លែងចាក់ប្រេង ឬកន្លែងចតរថយន្តដែលមន្ត្រីរៀបចំឱ្យ ហើយគួរបើកបរក្នុងល្បឿនដែលច្បាប់បានកំណត់ ។ នៅពេលអ្នកបើកបររថយន្តភាគច្រើនអនុវត្តតាមច្បាប់ចរាចរណ៍ និងមិនប្រមាថពេលបើកបរ គឺនឹងអាចកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗនៅតាមដងផ្លូវ ក៏ដូចជាកាត់បន្ថយការស្លាប់ និងការខូចខាតទ្រព្យសម្បត្តិពលរដ្ឋផងដែរ ។

អ្នកនាង Traisulee Traisoranakul ថ្លែងបន្តថា លោកនាយករដ្ឋមន្ត្រី ក៏បារម្ភពីសុខភាពរបស់ពលរដ្ឋផងដែរក្រោយពេលបុណ្យចូលឆ្នាំថ្មី ខណៈពួកគេបានជួបជុំគ្នា និងធ្វើកម្មវិធីជាក្រុមមានគ្នាច្រើននាក់ ហើយនាយកដ្ឋានគ្រប់គ្រងជំងឺ និងក្រសួងសុខាភិបាលប៉ាន់ស្មានថា ក្រោយពេលចូលឆ្នាំ នឹងមានអ្នកឆ្លងជំងឺកូវីដច្រើន ។ ដូច្នេះ មុនពេលពួកគេត្រឡប់មកធ្វើការធម្មតាវិញ សូមឱ្យអនុវត្តតាមការណែនាំរបស់នាយកដ្ឋានគ្រប់គ្រងជំងឺ គឺត្រូវសង្កេតអាការៈរបស់ខ្លួនយ៉ាងតិច៧ថ្ងៃ ហើយចៀសវាងទាក់ទង ឬនៅជិតមនុស្សចាស់ និងអ្នកជំងឺរ៉ាំរ៉ៃ ។ បើមានអាការៈគ្រុនក្តៅ ឈឺក និងហៀរសំបោរ គួរតែពិនិត្យតាម ATK ហើយបើលទ្ធផលវិជ្ជមាន ត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងព្យាបាលខ្លួន ដើម្បីការពារមិនឱ្យជំងឺនេះឆ្លងរាលដាលនៅកន្លែងធ្វើការ ប៉ុន្តែបើគ្មានអាការៈអ្វីប្លែក មិនចាំបាច់ពិនិត្យតាម ATK ទេ ។PM urges public care ahead of upcoming Lunar New Year | Phnom Penh Post

ប្រទេសថៃរំពឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដនឹងកើនឡើងក្រោយពេលចូលឆ្នាំ ហើយក្រសួងសុខាភិបាលបានត្រៀមរួចជាស្រេចដូចជា ថ្នាំ គ្រែអ្នកជំងឺ និងឧបករណ៍ផ្សេងៗ ដែលអាចទទួលព្យាបាលអ្នកជំងឺបានគ្រប់គ្រាន់ និងមិនលើសពីសមត្ថភាពរបស់មន្ទីរពេទ្យ៕

ប្រភព ៖ The standard