ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅព្រឹកថ្ងៃទី១៨ ខែមេសា នេះថារយៈពេល១សប្តាហ៍ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កម្ពុជានៅបន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំ និងខ្យល់ប្រែប្រួល។ ស្ថានភាពនេះនឹងធ្វើឱ្យតំបន់ខ្លះនៅកម្ពុជាឡើងកម្តៅខ្លាំងដដែលគឺ៣៩អស្សា និងតំបន់ខ្លះទៀតអាចមានភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់។

តាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និង សីតុណ្ហភាពអតិបរមាមានពី ៣៧-៣៩°C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT3-BZ-rTmZ3zWzHdkf3X0PU7VEn-QeeqBcOYTtqyL7vtQY9OUxHSIUxkLwcKegM8iIQdDheGyjXXzqfi4svJ0fZaH6goenLdhuudhVthPGswBGLnfVYj7un_uhi1oYFge4403HC8AU7ITMP6LJIoXl57NgJSfAp3qvQ8USZ2p_SgTiTonGPkVkNBj/s2048/341845079_955928962261429_6500976812286813735_n.jpg