ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ នៅសល់ពេលត្រឹមតែ១៨ថ្ងៃទៀតប៉ុណ្ណោះ។

ម្ចាស់មេដាយមាស កីឡាអាស៊ីឆ្នាំ ២០១៤ និងជាម្ចាស់មេដាយមាស ស៊ីហ្គេម បីជំនាន់ លើប្រភេទកីឡា តេក្វាន់ដូ របស់កម្ពុជា វីរកីឡាការិនី ស៊នសៀវម៉ី នឹងត្រលប់មកចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

អ្នកនាង ធ្លាប់បានបង្ហាញពីឆន្ទៈ មួយលើកចុងក្រោយ មុនពេលចូលនិវត្តន៍ ពីអាជីព កីឡា ដោយចង់ចូលរួមប្រកួត ប្រជែងមេដាយ ជាលើកចុងក្រោយ ពេលបញ្ចប់ការប្រកួត ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ៕