Home ព័ត៌មានអន្តរជាតិ នាយកដ្ឋានព័ត៌មានវិទ្យា បង្ហាញពីផលប៉ះពាល់ពីអ៊ីនធឺណិត និងការគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យាដល់អាណាព្យាបាល

នាយកដ្ឋានព័ត៌មានវិទ្យា បង្ហាញពីផលប៉ះពាល់ពីអ៊ីនធឺណិត និងការគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យាដល់អាណាព្យាបាល

63
0

បច្ចុប្បន្ន អ៊ីនធឺណិត បានគ្របដណ្តប់ស្ទើរទូទាំងពិភពលោក ហើយវាក៏ជាអាវុធមុតស្រួចដូចគ្នាមានទាំងគុណសម្បត្តិ និងគុណវិបត្តិទៅដល់អ្នកប្រើប្រាស់។ ជាក់ស្តែងនាពេលថ្មីៗកន្លងមកនេះនៅកម្ពុជាទាក់ទងទៅនឹងបទល្មើសបច្ចេកវិទ្យាកើតមានឡើងជាបន្តបន្ទាប់ជាពិសេសទៅលើក្មេងស្រីឬមនុស្សស្រីពេញវ័យដែលចាញ់បោកពាក្យលួងលោមពីឧក្រិដ្ឋជនឱ្យផ្ញើរូបអាសអាភាសជាដើម។

យ៉ាងណាមិញ នាពេលថ្មីៗនេះ នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ បានបង្ហាញពីផលប៉ះពាល់ពីអ៊ីនធឺណិត និងវិធីសាស្រ្តមួយចំនួនដល់អាណាព្យាបាលដើម្បីគ្រប់គ្រងឧបករណ៍បច្ចេកវិទ្យាដែលកូនៗប្រើប្រាស់។ ជាពិសេសសម្រាប់កុមារៗ ដែលពុំទាន់យល់ច្បាស់អំពីហានិភ័យ និងបច្ចេកទេសការពារសុវត្ថិភាពលើបណ្តាញអ៊ីនធឺណិត ហើយក៏ជាបុគ្គលដែលងាយរងគ្រោះក្នុងបទល្មើសបច្ចេកវិទ្យា។ ក្នុងនោះផលលំបាកសម្រាប់កុមារដែលប្រឈមពីហានិភ័យការប្រើអ៊ីនធឺណិតរួមមាន៖
– ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកច្រើនម៉ោង
– ប៉ះពាល់ដល់សុខភាព
– ភាពងាយរងគ្រោះធ្លាក់ខ្លួនចូលក្នុងបទល្មើសបច្ចេកវិទ្យា
– បែកធ្លាយព័ត៌មានឯកជនភាពរបស់គ្រួសារ
– កង្វះខាតការប្រាស្រ័យទាក់ទងរវាងអាណាព្យាបាល និងកុមារ
– ការកម្សាន្ត និងលេងល្បែង (Game) លើសកម្រិត។

បញ្ហាខាងលើនេះ នាយកដ្ឋានព័ត៌មានវិទ្យាបានណែនាំកម្មវិធីមួយចំនួនដែលអាណាព្យាបាលអាចធ្វើការកំណត់ការប្រើប្រាស់ និងត្រួតពិនិត្យគ្រប់គ្រងឧបករណ៍អ៊ីនធឺណិតរបស់កូនៗមានដូចខាងក្រោមនេះ៖
– កម្មវិធី ភ្ជាប់សមាជិកគ្រួសាររបស់ក្រុមហ៊ុនgoogle (Google Family Link)៖ ជាកម្មវិធីឥតគិតថ្លៃក្នុងការប្រើប្រាស់ដែលអនុញ្ញាតឲ្យអាណាព្យាបាលទាញយកបានក្នុង Play Store និង App Store កំណត់រយៈពេលវេលាប្រើប្រាស់លើអេក្រង់ទូរស័ព្ទ និងអនុញ្ញាតឱ្យអាណាព្យាបាលយល់ពីរបៀបដែលកូនរបស់អ្នកចំណាយពេលវេលានៅលើឧបករណ៍ស្មាតហ្វូនរបស់ពួកគេ ការចែករំលែកទីតាំង គ្រប់គ្រងការកំណត់ឯកជនភាព និងមុខងារច្រើនទៀត។
– កម្មវិធី តាមដានសកម្មភាពក្នុងបណ្តាញសង្គម (Qustodio)៖ ជាកម្មវិធីគិតថ្លៃ តែមានមុខងារជាច្រើនក្នុងការកំណត់សុវត្តិភាព និងតាមដានទីតាំង ការប្រើប្រាស់បណ្តាញសង្គម សារឆ្លើយឆ្លង និងសកម្មភាពនានានៅលើអ៊ីនធឺណិត។
– កម្មវិធីតាមដានរយៈពេលនៃការប្រើប្រាស់ស្មាតហ្វូន (Apple Screen Time)៖ នេះជាមុខងារដែលភ្ជាប់មកជាមួយនៅលើឧបករណ៍ Apple ដែលជាមុខងារដែលមានប្រយោជន៍បំផុតដែលអាចត្រូវបានប្រើដើម្បីជួយលោកអ្នក និងគ្រួសារក្នុងការ គ្រប់គ្រងពេលវេលារបស់កុមារដែលបានចំណាយលើឧបករណ៍អេឡិចត្រូនិចកាន់តែមានប្រសិទ្ធភាព។
– កម្មវិធីសុវត្ថភាពគ្រួសាររបស់Microsoft ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការWindow Microsoft (Microsoft Family Safety)៖ ក៏មានតួនាទីប្រហាក់ប្រហែលនិងកម្មវិធីខាងលើដែរ គ្រាន់តែកម្មវិធីនេះអាចធ្វើការកំណត់ទៅលើកម្មវិធី OS របស់ Window ដែលជាផលិតផលរបស់ក្រុមហ៊ុន Microsoft។
– ការបិទគេហទំព័រនៅលើឧបករណ៍ចែកចាយបណ្តាញអីនធឺណិត (Router) គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការរឹតបន្តឹងការចូលប្រើគេហទំព័រ ឬប្រភេទគេហទំព័រមួយចំនួនសម្រាប់ឧបករណ៍ទាំងអស់ដែលភ្ជាប់ទៅបណ្តាញ ដូចជាកុំព្យូទ័រ (Computer) ស្មាតហ្វូន (Smart Phone) និងថេប្លេត (Tablets)។ វាអាចមានប្រយោជន៍ជាពិសេសនៅក្នុងគ្រួសារដែលមានកូន ឬនៅក្នុងការកំណត់អាជីវកម្ម ដែលការចូលប្រើគេហទំព័រមួយចំនួនអាចត្រូវបានរឹតបន្តឹងសម្រាប់ហេតុផលសុវត្ថិភាព ឬផលិតភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhvIR8Q15u9-e9MJjs8DLq4UzfKRmXGIIOGwuq00CquAVyqFIdL_iZpZE5v7P4Z6qttRgB-832Vd8Nyt3i__g-WwKi328QSXSeyiWp6MW9j3qoObb1cKE_F2hB-PiMBZn5E7ny-vpNmOpa4esjUlOSYS2uftYDj_gPwtEVhp5qEX_gC82xU3d96H8x/s2048/339478958_1277994316454093_3544043946874619163_n.jpg