ប្រតិភូ ដែលរួមមានមន្ត្រីដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី នៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ សរុបមានចំនួន ១២,៤០៤ នាក់ ខណៈប្រទេសថៃឈរនៅលំដាប់ទី១ មានប្រតិភូចូលរួមសរុបចំនួន ១,៩៨៥នាក់ ចំណែកឯប្រទេសកម្ពុជាមានចំនួន ១,១៥៨ នាក់ តិចជាងប្រទេសថៃ ៥៤៣នាក់ និងប្រតិភូកីឡាព្រុយណេមានតិចជាងគេនៅក្នុងបញ្ជី។ នេះបើយោងតាមស្ថិតិពីសមាជិកចូលរួមដែលម្ចាស់ផ្ទះកម្ពុជាប្រមូលបាន។

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលមានកម្ពុជាជាម្ចាស់ផ្ទះបានបង្ហាញស្ថិតិជាផ្លូវការហើយ បញ្ជីសរុបប្រតិភូកីឡាទាំង ១១ប្រទេសចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ក្នុងនោះប្រទេសថៃឈរនៅលំដាប់ទី១ក្នុងបញ្ជីមានចំនួនប្រតិភូចូលរួមចំនួន ១,៩៨៥នាក់។ ប្រតិភូកីឡាឥណ្ឌូនេស៊ីឈរនៅលំដាប់ទី២ មានចំនួន១,៨០២នាក់ ។ លំដាប់ទី៣ បានទៅលើវៀតណាមមានចំនួន ១,៦៦៣ នាក់ លំដាប់ទី៤ គឺម៉ាឡេស៊ីមានចំនួន ១, ៥៣២នាក់។ ប្រតិភូកីឡាហ្វីលីពីនមានចំនួន១,៣៤២នាក់ ប្រតិភូកីឡាសិង្ហបុរីមានចំនួន១,២២៨នាក់, កម្ពុជាមានប្រតិភូកីឡាចំនួន ១,១៥៨នាក់, ប្រទេសមីយ៉ាន់ម៉ា មានប្រតិភូកីឡាចំនួន ៦៩៤នាក់។ ប្រតិភូកីឡាប្រទេសឡាវមានចំនួន៦៥៦នាក់។ ប្រតិភូកីឡាប្រទេសទីម័រខាងកើតមានចំនួន១៧១នាក់ និងចុងក្រោយប្រតិភូកីឡាប្រទេសព្រុយណេមានចំនួន ១១៣នាក់។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅជាផ្លូវការនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕May be an image of text