Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្រីប្រទេសហ្វាំងឡង់ត្រៀមចុះចេញពីតំណែង

នាយករដ្ឋមន្ត្រីប្រទេសហ្វាំងឡង់ត្រៀមចុះចេញពីតំណែង

86
0

ប្រទេសហ្វាំងឡង់ ៖ គណបក្សសង្គមប្រជាធិបតេយ្យរបស់រដ្ឋាភិបាលប្រទេសហ្វាំងឡង់បានចាញ់ឆ្នោតកាលពីថ្ងៃទី២ ខែមេសា កន្លងមក ទៅឱ្យគណបក្សប្រជែងសំខាន់ ដែលធ្វើឱ្យនាយករដ្ឋមន្ត្រី លោកស្រី Sanna Marin ជាមេដឹកនាំស្រីរបស់ប្រទេសនេះត្រៀមចុះចេញពីតំណែង ។

លទ្ធផលមិនផ្លូវការរបស់ការបោះឆ្នោតសមាជិកសភាតំណាងរាស្ត្រ កាលពីថ្ងៃទី២ ខែមេសា ជាការបោះឆ្នោតសមាជិកសភាថ្មី ដែលមាន២០០កៅអីឃើញថា គណបក្សរួបរួមជាតិ (NCP) ជាគណបក្សសហការជាមួយក្រុមហ៊ុនអាជីវកម្ម បានទទួលកៅអីរហូតដល់៤៨ ស្មើ២០,៨% កើនឡើង១០កៅអីពីការបោះឆ្នោតកាលពីឆ្នាំ២០១៩ ។ បន្ទាប់មក គឺគណបក្ស fins ជាគណបក្សប្រជាធិបតេយ្យស្តាំនិយម ទទួលបាន៤៦កៅអី ស្មើ២០,១% កើនឡើង៧កៅអីពីការបោះឆ្នោតកាលពី៤ឆ្នាំមុន ខណៈគណបក្សសង្គមប្រជាធិបតេយ្យហ្វាំងឡង់ (SPD) ជាគណបក្សកណ្តាលឆ្វេងរបស់នាយករដ្ឋមន្ត្រី លោកស្រី Sanna Marin មេដឹកនាំស្រីបច្ចុប្បន្ន ទទួលបាន៤៣កៅអី ស្មើ១៩,៩% កើនឡើង៣កៅអីពីការបោះឆ្នោតកាលពីឆ្នាំ២០១៩ ។Finland election 2023: Sanna Marin concedes defeat

លោក Petrie Orpo ប្រធានគណបក្សរួបរួមជាតិ (NCP) ថ្លែងថា ពលរដ្ឋបានផ្តល់ភាពយុត្តិធម៌ដល់គណបក្សរបស់លោកក្នុងការដឹកនាំប្រទេសហ្វាំងឡង់ ជាពិសេស ការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងគ្រប់គ្រងការចំណាយរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់បំណុលសាធារណៈកំពុងកើនឡើងជាបន្តបន្ទាប់រហូតដល់ជាង៧០% របស់ផលិតផលក្នុងស្រុកសរុប (GDP) ចាប់តាំងពីលោកស្រី Sanna Marin កាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៩ ។ លោក Petrie Orpo នឹងគ្រប់គ្រងតុល្យភាពថាមពល និងសន្តិសុខរបស់ប្រទេសហ្វាំងឡង់ ស្របពេលមានសង្គ្រាមនៅប្រទេសអ៊ុយក្រែន ។

ចំណែកលោកស្រី Sanna Marin មានអាយុ៣៧ឆ្នាំ បានសម្តែងក្តីរីករាយដល់គណបក្សជាប់ឆ្នោត ។ កន្លងមក ភាគីជាច្រើនមើលឃើញថា មេដឹកនាំស្រីបច្ចុប្បន្នរបស់ហ្វាំងឡង់ទទួលបានការនិយមចូលចិត្តពីពលរដ្ឋ និងមានការរាប់អានច្រើនពីប្រទេសនានានៅលើពិភពលោក ។ លោកស្រីបានដឹកនាំប្រទេសទៅរកភាពជឿនលឿន និងអាចដឹកនាំប្រទេសឆ្លងកាត់វិបត្តិការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ហើយលោកស្រីនឹងនាំប្រទេសហ្វាំងឡង់ចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ផងដែរ ។ ទោះយ៉ាងណា លោកស្រី Sanna Marin បានប្រឈមនឹងការរិះគន់យ៉ាងខ្លាំងនៅក្នុងប្រទេសហ្វាំងឡង់ពាក់ព័ន្ធនឹងការងារ និងរឿងផ្ទាល់ខ្លួន ៕Finland election: Popular abroad, at home PM Sanna Marin faces battle to  keep her job | CNN ប្រភព ៖ TNN World