Home ព័ត៌មានអន្តរជាតិ ការអនុញ្ញាតឱ្យស្នាក់នៅថៃរហូតដល់៤៥ថ្ងៃបានផុតកំណត់ហើយ

ការអនុញ្ញាតឱ្យស្នាក់នៅថៃរហូតដល់៤៥ថ្ងៃបានផុតកំណត់ហើយ

105
0

ប្រទេសថៃ ៖ កាលពីចុងឆ្នាំ២០២២ កន្លងមក គណៈរដ្ឋមន្ត្រីថៃបានអនុញ្ញាតឱ្យជនបរទេសអាចស្នាក់នៅប្រទេសថៃមិនលើសពី៤៥ថ្ងៃ ដោយមិនគិតថ្លៃទិដ្ឋាការ និងសម្រាប់អ្នកទទួលបានទិដ្ឋាការ Visa on Arrival គឺអាចស្នាក់នៅថៃមិនលើសពី៣០ថ្ងៃ ។ ការអនុញ្ញាតឱ្យស្នាក់នៅប្រទេសថៃបានច្រើនថ្ងៃនេះ មានរយៈពេលត្រឹមតែ៦ខែប៉ុណ្ណោះ គឺគិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សម្រាប់៥៦ប្រទេស ។

បន្ទាប់ពីស្ថានការណ៍រាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងប្រទេសថៃបានធូរស្រាល ហើយដើម្បីជំរុញសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កន្លងមក គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ អំពីការបន្ថែមរយៈពេលស្នាក់នៅប្រទេសថៃដល់ជនបរទេសមួយចំនួនក្នុងករណីពិសេស ។Visa to Thailand | A Step-By-Step Guide - SHA Thailand

ការប្រកាសនេះបានបន្ថែមរយៈពេលស្នាក់នៅប្រទេសថៃសម្រាប់ជនបរទេសមួយចំនួនដែលធ្វើដំណើរចូលថៃ ក្នុងរយៈពេលត្រឹមតែ៦ខែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ រួមមាន ៖

១-ជនបរទេសដែលដាក់ពាក្យស្នើសុំទិដ្ឋាការ Visa on Arrival ដែលកាលពីមុន ពួកគេស្នាក់នៅថៃមិនលើសពី១៥ថ្ងៃ គឺអាចស្នាក់នៅមិនលើសពី៣០ថ្ងៃ ។
២-ជនបរទេសកាន់លិខិតឆ្លងដែនរបស់ប្រទេសដែលរដ្ឋាភិបាលប្រទេសនោះបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលថៃ គឺត្រូវបានលើកលែងទិដ្ឋាការ ដែលកាលពីមុន ពួកគេអាចស្នាក់នៅថៃមិនលើសពី៣០ថ្ងៃ គឺអាចស្នាក់នៅមិនលើសពី៤៥ថ្ងៃ ។
៣-ជនបរទេសចូលមកប្រទេសថៃជាបណ្តោះអាសន្ន ដែលទទួលបានការលើកលែងទិដ្ឋាការ ហើយប្រទេសថៃបានចេញវិធានការពន្យារពេលស្នាក់នៅសម្រាប់ជនបរទេស ខណៈកាលពីមុន ពួកគេអាចស្នាក់នៅថៃមិនលើសពី៣០ថ្ងៃ គឺអាចស្នាក់នៅថៃមិនលើសពី៤៥ថ្ងៃ ។300 baht Levy For International Tourists Visiting Thailand By Air: Thai  Govt | BusinessToday

អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី អ្នកនាង Traisulee Traisoranakul បានថ្លែងនៅពេលនោះថា ការប្រកាសរបស់ក្រសួងមហាផ្ទៃនេះ ក្រោយពីបានធ្វើកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដែលអនុម័តឱ្យក្រសួងមហាផ្ទៃចាត់វិធានការពន្យារពេលស្នាក់នៅរបស់ជនបរទេស ដែលបានធ្វើដំណើរចូលមកប្រទេសថៃ ។ ការពន្យារពេលស្នាក់នៅសម្រាប់ជនបរទេស គឺក្នុងគោលបំណងជំរុញឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសថៃកាន់តែច្រើន និងបង្កើនការចាយវាយផ្សេងៗក្នុងអំឡុងពេលពួកគេស្នាក់នៅទីនេះ ហើយវាក៏ជាការជំរុញកំណើនសេដ្ឋកិច្ចដោយសារវិស័យទេសចរណ៍ និងដោះស្រាយផលប៉ះពាល់ដោយសារជំងឺកូវីដផងដែរ ។

គួរបញ្ជាក់ថា ការអនុញ្ញាតឱ្យស្នាក់នៅប្រទេសថៃរយៈពេលច្រើនថ្ងៃសម្រាប់ពលរដ្ឋមកពី៥៦ប្រទេស បានផុតកំណត់នៅត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ។ ដូច្នេះ ការចេញ-ចូលស្នាក់នៅប្រទេសថៃនឹងអនុវត្តតាមធម្មតាវិញ ៕ ប្រភព ៖ workpointtoday