កូរ៉េខាងត្បូង៖ ចាប់តាំងពីក្រុម New Jeans បង្ហាញខ្លួននៅឆ្នាំ ២០២២ បទចម្រៀង ដំបូងរបស់ New Jeans ដែលមានចំណងជើងថា “At ten tion”បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ជាក្រុមចម្រៀងស្រីថ្មីដែលមានអ្នកគាំទ្រច្រើនបំផុតនៅប្រទេសកូរ៉េខាងត្បូងផងដែរ។ គួបផ្សំនឹងយុទ្ធសាស្ត្រ នៃ ការចេញ បទចម្រៀងជាបន្តបន្ទាប់ ទាំងបទ “Hype Boy”, “Cookie” និង “Hurt” នីមួយៗបានជាប់ ចំណាត់ថ្នាក់ជាតន្ត្រីដែលមានអ្នកស្តាប់និងទស្សនាច្រើនជាងគេ ទាំងនៅក្នុងប្រទេសកូរ៉េ និងជុំវិញពិភពលោក។
ប៉ុន្តែអ្វីដែលកំពុងពេញនិយមបំផុតក្នុងឆ្នាំ២០២៣ ដែលអាចទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រតន្ត្រីនៅក្រៅ K-POP គឺបទចម្រៀង “Ditto” របស់ក្រុមនារីថ្មី New Jeans ។
ចាប់តាំងពីបទចម្រៀងដែលមានចំណងជើងថា “Ditto” ត្រូវបានចេញផ្សាយនៅខែធ្នូឆ្នាំ ២០២២ រហូតមកដល់ពេលនេះក្រុមនារី NewJeans បានចេញបទចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា “OMG” ប៉ុន្តែនិន្នាការនៃបទចម្រៀង “Ditto” នៅតែមានភាពល្បីល្បាញរហូតមកដល់ពេលបច្ចុប្បន្ន។
ការដែលបទចម្រៀង «Ditto» ជាប់លេខ១លើតារាង Melon Top ១០០ ក្នុងប្រទេសកូរ៉េរយះពេល៣ខែជាប់គ្នានោះ បានឆ្លុះបញ្ចាំងពីភាពល្បីល្បាញនិងប្រជាប្រិយភាពនៃការស្តាប់បទនេះ របស់ប្រិយមិត្តទូទៅ ដែលនៅតែចាក់ ស្តាប់បទនេះជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ផងដែរ៖ ក្រុមនារីថ្មី New Jeans បានបង្ហាញខ្លួនដំបូងនៅខែកក្កដា ឆ្នាំ២០២២ នៅក្នុងផលិតកម្មHYBE ។ ហើយបច្ចុប្បន្នក្រុមនេះកំពុងចាប់ផ្តើមថតចម្រៀងថ្មីៗជាបន្តបន្តាប់ក្នុងពេលឆាប់នេះ៕









