Home ព័ត៌មានអន្តរជាតិ ការទំពារស្ករកៅស៊ូនៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ នឹងត្រូវជាប់ពន្ធនាគារ

ការទំពារស្ករកៅស៊ូនៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ នឹងត្រូវជាប់ពន្ធនាគារ

139
0

ប្រទេសសិង្ហបុរី គឺជាប្រទេសតូចជាងគេបង្អស់នៅក្នុងតំបន់អាសុីអាគ្នេយ៍។ មានផ្ទៃដី ៧១០,២ គីឡូម៉ែត្រការ៉េ ប្រទេសដែនកោះស្ថិតនៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេ។

ប្រទេសនេះ បានហាមដាច់ខាតក្នុងការនាំចូល និងការប្រើប្រាស់ស្ករកៅស៊ូ។ នៅក្នុងមួយឆ្នាំៗប្រទេសនេះ ចំណាយ១៥មុឺនដុល្លារ ក្នុងការផ្សព្បផ្សាយ និងបង្កើតយុទ្ធនាការបោះបង់ទម្លាប់ទំពារស្ករកៅស៊ូ។Why Singapore banned chewing gum - BBC News

ច្បាប់នៅបានអនុម័តតាំងពីឆ្នាំ ១៩៩២មកម្ល៉េះ ដោយគ្រានោះរដ្ឋាភិបាលសិង្ហបុរីយល់ឃើញថា ការទំពារស្ករកៅស៊ូ មិនត្រឹមតែប៉ះពាល់ដល់សុខភាពនោះទេ វាក៏នឹងបំផ្លាញបរិស្ថានផងដែរ។

សម្រាប់បុគ្គលណាដែលបានប្រព្រឹត្តិខុសទៅនឹងច្បាប់នឹងត្រូវពិន័យជាទឹកប្រាក់៥០០ដុល្លារ ដល់១០ ០០០ដុល្លារ ហើយក៏អាចត្រូវជាប់ពន្ធនាគារ១មួយឆ្នាំផងដែរ។galon Poušť zpráva is chewing gum illegal in singapore podzim Rajče Sráz

សូមជម្រាបផងដែរថា សិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ​ឈានមុខគេចំណាត់ថ្នាក់លេខបួននៅលើពិភពលោក ដែលដើរតួនាទីយ៉ាងចម្បងក្នុងវិស័យពាណិជ្ជកម្ម​និងហិរញ្ញវត្ថុអន្តរជាតិ។ លើសពីនេះទៅទៀត កំពង់ផែសិង្ហបុរីស្ថិតក្នុងចំណោមកំពង់ផែដែលមមាញឹកជាងគេទាំងប្រាំនៅលើពិភពលោក។

ថ្មីៗនេះប្រទេសនេះក៏ត្រូវបានក្លាយជាទីក្រុងល្អដាច់គេលេខ៩ លើលោក និងទីក្រុងនៅក្នុងសុីវិល័យជាងគេនៅក្នុងតំបន់អាស៊ាន៕Singapore - United States Department of State