Home ព័ត៌មានអន្តរជាតិ រុស្ស៊ីចាប់ខ្លួនអ្នកកាសែតអាមេរិកពីបទស៊ើបការណ៍សម្ងាត់

រុស្ស៊ីចាប់ខ្លួនអ្នកកាសែតអាមេរិកពីបទស៊ើបការណ៍សម្ងាត់

61
0

ប្រទេសរុស្ស៊ី ៖ ទីភ្នាក់ងារសន្តិសុខកណ្តាលរុស្ស៊ីបានថ្លែងកាលពីថ្ងៃទី៣០ ខែមីនាថា ប្រទេសរុស្ស៊ីបានចាប់ឃុំខ្លួនអ្នកកាសែតរបស់ The Wall Street Journal ជនជាតិអាមេរិកដោយសារសង្ស័យថា ជាភ្នាក់ងារសម្ងាត់មកស៊ើបការណ៍ព័ត៌មានពីរុស្ស៊ី រួចបញ្ជូនទៅឱ្យរដ្ឋាភិបាលអាមេរិក ។ ការចាប់ខ្លួនអ្នកកាសែតអាមេរិកនេះ គេចាត់ទុកថា ជាសកម្មភាពដ៏អាក្រក់បំផុតក្នុងវិស័យសារព័ត៌មាន ចាប់តាំងពីរុស្ស៊ីវាយប្រហារអ៊ុយក្រែនអស់រយៈពេលជាង១ឆ្នាំ ។

សេចក្តីថ្លែងការណ៍ពីទីភ្នាក់ងារសន្តិសុខកណ្តាលរុស្ស៊ីបញ្ជាក់ថា រុស្ស៊ីបានចាប់ខ្លួនលោក Evan Gershkovich អ្នកកាសែតជនជាតិអាមេរិក ហើយរុស្ស៊ីបានបើកការស៊ើបអង្កេតរឿងក្តីព្រហ្មទណ្ឌទៅលើជនសង្ស័យ Evan Gershkovich ពីបទលួចស៊ើបការណ៍ព័ត៌មានសម្ងាត់ ។ ទីភ្នាក់ងារសន្តិសុខកណ្តាលរុស្ស៊ីអះអាងថា អ្នកកាសែតអាមេរិករូបនេះកំពុងប្រមូលព័ត៌មានអំពីរោងចក្រយោធារុស្ស៊ី ដែលរុស្ស៊ីចាត់ទុកថា ជាព័ត៌មានសម្ងាត់របស់ជាតិ ។Russia arrests Wall Street Journal reporter on espionage charges |  Russia-Ukraine war News | Al Jazeera

ទោះយ៉ាងណា រុស្ស៊ីមិនបានបញ្ជាក់ពីឈ្មោះ ឬទីតាំងរោងចក្រយោធានេះទេ ប៉ុន្តែរុស្ស៊ីនិយាយថា លោក Evan Gershkovich ត្រូវបានគេឃុំខ្លួននៅទីក្រុង Yekaterinburg ខណៈរូបលោកកំពុងព្យាយាមស៊ើបការណ៍ព័ត៌មានសម្ងាត់ ។ ទោះយ៉ាងណា រុស្ស៊ីមិនបានបង្ហាញភស្តុតាងនានាថា អ្នកកាសែតរូបនេះពិតជាធ្វើខុសនោះទេ ។

ទីភ្នាក់ងារសន្តិសុខកណ្តាលរុស្ស៊ីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា អាមេរិកបានបញ្ជូនលោក Evan Gershkovich មកកាន់រុស្ស៊ី ដើម្បីបំពេញការងារជាអ្នកប្រមូលព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងសកម្មភាពយោធារុស្ស៊ី ។

ចាប់តាំងពីរុស្ស៊ីបញ្ជូនកងទ័ពវាយប្រហារអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ីក៏បានបង្កើនការរឹតបន្តឹងច្បាប់ត្រួតពិនិត្យទិន្នន័យរបស់ខ្លួន ។ រីឯសារព័ត៌មានរបស់រុស្ស៊ីឈ្មោះ Kommersant រាយការណ៍ថា លោក Evan Gershkovich ត្រូវបានគេបញ្ជូនទៅកាន់ទីក្រុងមូស្គូ និងជាប់គុកនៅ Lefortovo ជាកន្លែងឃុំឃាំង មុននឹងទីភ្នាក់ងារសន្តិសុខកណ្តាលរុស្ស៊ីកាត់ក្តី ។Russia arrests Wall Street Journal reporter Evan Gershkovich on espionage  charges

សារព័ត៌មាន Reuters បានសួរសំណួរពីការចាប់ខ្លួននេះទៅកាន់សារព័ត៌មានពាក់ព័ន្ធ រួមទាំងស្ថានទូតអាមេរិកប្រចាំទីក្រុងមូស្គូផងដែរ ប៉ុន្តែស្ថាប័នទាំងពីរនេះមិនទាន់បានឆ្លើយតបអ្វីទេ ខណៈប្រភពព័ត៌មានរបស់មន្ត្រីទូតអាមេរិកនិយាយថា ខាងស្ថានទូតមិនបានទទួលព័ត៌មានពីហេតុការណ៍ចាប់ឃុំខ្លួនអ្នកកាសែតអាមេរិកទេ ហើយកំពុងស្នើសុំព័ត៌មានបន្ថែមពីអាជ្ញាធររុស្ស៊ី ។

ចំណែកសារព័ត៌មានក្រៅប្រទេសផ្សេងទៀតដែលបានតាមដានពីស្ថានការណ៍រុស្ស៊ី ក៏បានធ្វើការគាំទ្រលោក Evan Gershkovich ព្រមទាំងបញ្ជាក់ថា លោកជាអ្នកសារព័ត៌មានអាជីព មិនមែនជាភ្នាក់ងារស៊ើបការណ៍សម្ងាត់ដូចរុស្ស៊ីចោទប្រកាន់ទេ ៕Who is journalist Evan Gershkovich? Does the Wall Street Journal reporter  have a wife and children? | Daily Mail Online ប្រភព ៖ The standard