ថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមបានផ្ទុះការរិះគន់ និងមានការងឿងឆ្ងល់យ៉ាងខ្លាំងបន្ទាប់ពីឃើញមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានបង្ហោះរូបភាពពិធីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបើកការដ្ឋានសាងសង់ និងការរៀបចំសង្ក្រាន្តវត្តភ្នំ បែរជាដូចពិធីសែនបុណ្យចូលឆ្នាំចិនទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirYYA49fkUyZ76mr3vXQ2Wn40BotxtMtN9nPENztPTGoZ7Uvkc-qB9taTr4ZNL6s1_ob4JMGhSn6YlR2GFxxkrZvlRgqGEIQuEPe9z9Dk4UtqfeGq9nS9x1KNBI1L08RLUlWTKwgj9sE5fSfIrF6DMNuYGUcscxTztQgTfMTYfjN53H6_7smaVlAk_/s2048/339000947_972440883753273_7565826975851217780_n.jpg

យ៉ាងណាមិញ នៅល្ងាចថ្ងៃទី៣០ ខែមីនា នេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺហើយទាក់ទងទៅនឹងរឿងរ៉ាវដែលបានកើតឡើងល្បីលើបណ្តាញសង្គម។

នៅក្នុងលិខិតបំភ្លឺ មន្ទីរវប្បធម៌បានលើកឡើងថា ករណីពិធីសែនព្រេនកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ គឺជាពិធីសែនឧបករណ៍ សម្ភារ របស់ក្រុមជាងសាងសង់ មុននឹងដំណើរការរៀបចំកម្មវិធី «សង្ក្រាន្តវត្តភ្នំ» ឆ្នាំ២០២៣។ ដោយឡែកកិច្ចពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីរៀបចំ «សង្ក្រាន្តវត្តភ្នំ» ឆ្នាំ២០២៣ នឹង ប្រារព្ធធ្វើឡើងនៅថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3CQ5mn9FDE0UlXvhbC2pXLn9yhelU-kbsod_9hemJSomjtTb3C_EVuHvjH4N_DJyGv56oxqQDEH3Kib_HT6IPbUQQ-qOESRRhQmQvxmhGuiVWNcFy79VaaTOjZDfABBLgqB45HO2hmLvxsSH9tuoJqqa2GPVU_DntEKIRC9W5Bm23ssuONcMwziEm/s960/338171308_1200485820665206_2169346343856033949_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEyJ55hLDWRc8btZMYDs5cvq5Qy6ton60h19aWuB0LpOpjg3j-xLkXwFfE78Qi1nZL2MUTeTKHNKhvpVtH1uiQxHE1T3baLQBwlx79hjBt4QtTtcPYKgg10OWfwcWnP-UK7B2ehZ7510rK8DE8OyUfSEwJCxyaNElnR2jteQ8Gse7SXvlEFVyGww6A/s1699/338966844_522433106756623_6273958403304518706_n.jpg