Home ព័ត៌មានអន្តរជាតិ លោកពូទីន បញ្ជាឱ្យជំរុញសេដ្ឋកិច្ចរុស្ស៊ីប្រឆាំងនឹងការដាក់ទណ្ឌកម្ម

លោកពូទីន បញ្ជាឱ្យជំរុញសេដ្ឋកិច្ចរុស្ស៊ីប្រឆាំងនឹងការដាក់ទណ្ឌកម្ម

73
0

ប្រទេសរុស្ស៊ី ៖ តាមសារព័ត៌មានបង្ហាញថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអំពាវនាវឱ្យរដ្ឋាភិបាលរុស្ស៊ីព្យាយាមជំរុញសេដ្ឋកិច្ច ខណៈមានការដាក់ទណ្ឌកម្មលើរុស្ស៊ីពីបណ្តាប្រទេសលោកខាងលិចអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី ។

លោក ពូទីន ថ្លែងថា យើងចាំបាច់ត្រូវតែផ្តល់ការគាំទ្រ និងបង្កើតភាពរឹងមាំដល់សេដ្ឋកិច្ចរបស់យើង ដោយការបន្ថែមប្រសិទ្ធភាព ហើយត្រូវតែដំណើរការយ៉ាងឆាប់រហ័ស ។ ក្រៅពីនេះ លោក ពូទីន ក៏បានជំរុញឱ្យលើកលែងការរឹតបន្តឹងលើក្រុមហ៊ុននានា ដែលជាឧបសគ្គដល់ការប្រកបអាជីវកម្ម រួមទាំងផ្នែកហិរញ្ញវត្ថុ និង logistics ផងដែរ ។

វិធានការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច គឺជាសង្គ្រាមសេដ្ឋកិច្ចដែលធ្វើឡើងក្នុងគោលដៅធ្វើឱ្យប្រទេសរុស្ស៊ីឯកោ និងសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ចុះ ។ បណ្តាមេដឹកនាំប្រទេសលោកខាងលិចសង្ឃឹមថា ការដាក់ទណ្ឌកម្មនេះនឹងធ្វើឱ្យរដ្ឋាភិបាលរុស្ស៊ីផ្លាស់ប្តូរគំនិតរបស់ខ្លួនក្នុងការធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា កន្លងមក នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានថ្លែងថា សេដ្ឋកិច្ចរុស្ស៊ីអាចទប់ទល់នឹងការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចកាលពីឆ្នាំ២០២២ ហើយបច្ចុប្បន្ននេះ សេដ្ឋកិច្ចរុស្ស៊ីបានត្រឡប់មករីកលូតលាស់ឡើងវិញ ហើយលោករំពឹងថា រយៈពេលងើបឡើងវិញនៃសេដ្ឋកិច្ចរុស្ស៊ី នឹងដំណើរការយ៉ាងឆាប់រហ័សនៅឆ្នាំ២០២៤ ៕Is Russian President Vladimir Putin creating a pretext for war? | CNN ប្រភព ៖ BTimes