Home ព័ត៌មានអន្តរជាតិ កសិករចិញ្ចឹមជ្រូកស្នើរដ្ឋាភិបាលថៃដោះស្រាយបញ្ហាជ្រូកនាំចូល

កសិករចិញ្ចឹមជ្រូកស្នើរដ្ឋាភិបាលថៃដោះស្រាយបញ្ហាជ្រូកនាំចូល

81
0

ប្រទេសថៃ ៖ លោក Peeraphan Salirathaviphak ប្រធានគណៈកម្មការគ្រប់គ្រងយុត្តិធម៌ និងជំរុញគំនិតផ្តួចផ្តើមនៃការិយាល័យរបស់លោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រី និងជាប្រធានកិច្ចប្រជុំដើម្បីទទួលពាក្យបណ្តឹងរបស់តំណាងសមាគម និងក្រុមអ្នកចិញ្ចឹមជ្រូកនៅទូទាំងប្រទេសចំនួនជាង៥០នាក់ ដែលស្នើឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាតម្លៃសាច់ជ្រូកក្នុងស្រុកធ្លាក់ចុះ ដោយសារការលួចនាំចូលសាច់ជ្រូកក្លាស្សេខុសច្បាប់ពីក្រៅប្រទេស ។

ការនាំចូលសាច់ជ្រូកខុសច្បាប់ពីក្រៅប្រទេសនេះ បានធ្វើឱ្យតម្លៃសាច់ជ្រូកក្នុងប្រទេសថៃធ្លាក់ចុះជាបន្តបន្ទាប់ ហើយក៏បានប៉ះពាល់ដល់ការលក់សាច់ជ្រូកនៅលើទីផ្សារផងដែរ ។ គេសង្កេតឃើញថា សាច់ជ្រូកនាំចូលខុសច្បាប់មិនបានឆ្លងកាត់ការពិនិត្យពីសុវត្ថិភាពតាមស្តង់ដារត្រឹមត្រូវទេ ជាពិសេស វាគ្មានអនាម័យ និងធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគ ។Pork prices hit record high amid lower supplies due to drought

អ្នកតំណាងកសិករចិញ្ចឹមជ្រូកលើកឡើងថា កន្លងមក ពួកគេបានប្រឈមមុខនឹងការលំបាកក្នុងមុខរបរចិញ្ចឹមជ្រូកនេះ ដូចជា ការចំណាយដើមទុន ចំណីជ្រូកឡើងថ្លៃ និងជំងឺរាតត្បាតលើសត្វជ្រូក រហូតដល់ពេលចុងក្រោយនេះ ពួកគេត្រូវមកប្រឈមនឹងបញ្ហាសាច់ជ្រូកក្លាស្សេនាំចូលពីក្រៅប្រទេសទៀត គឺវាធ្វើឱ្យតម្លៃសាច់ជ្រូកដែលចិញ្ចឹមក្នុងស្រុកធ្លាក់ចុះ ។ ដូច្នេះ ពួកគេសូមសំណូមពរទៅកាន់ភ្នាក់ងារពាក់ព័ន្ធឱ្យរឹតបន្តឹង និងគ្រប់គ្រងការនាំចូលសាច់ជ្រូកខុសច្បាប់ពីក្រៅប្រទេស ។

លោក Peeraphan ប្រធានគណៈកម្មការគ្រប់គ្រងយុត្តិធម៌បញ្ជាក់ថា រដ្ឋាភិបាលនឹងតាមដាន និងដោះស្រាយបញ្ហានេះដើម្បីផ្តល់ភាពយុត្តិធម៌ដល់គ្រប់គ្នា ហើយរដ្ឋាភិបាលក៏បានយល់ពីទុក្ខលំបាករបស់អ្នកចិញ្ចឹមជ្រូកផងដែរ ជាពិសេស បញ្ហាការលួចនាំចូលសាច់ជ្រូកខុសច្បាប់ ។ លោកបន្តថា រដ្ឋាភិបាលនឹងចាត់ការបញ្ហានេះ ព្រមទាំងរកមុខអ្នកលួចនាំចូលសាច់ជ្រូកខុសច្បាប់ ៕Fresh meat stall on Khlong Toei market in Bangkok, Thailand - License,  download or print for £2.48 | Photos | Picfair ប្រភព ៖ BTimes