Home ព័ត៌មានអន្តរជាតិ ជប៉ុននឹងកំណត់ចំនួនភ្ញៀវទេសចរមកកាន់ខេត្តអូគីណាវ៉ា

ជប៉ុននឹងកំណត់ចំនួនភ្ញៀវទេសចរមកកាន់ខេត្តអូគីណាវ៉ា

59
0

ប្រទេសជប៉ុន ៖ សារព័ត៌មាន Kyodo News បានរាយការណ៍នៅថ្ងៃទី២៩ ខែមីនាថា មន្ត្រីខេត្តអូគីណាវ៉ា (ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន) នឹងកំណត់ចំនួនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តនេះ មិនឱ្យលើសពីចំនួន១.២០០នាក់ក្នុង១ថ្ងៃ ។ វិធានការនេះ គឺជាផ្នែកមួយនៃវិធានការរបស់រដ្ឋាភិបាលជប៉ុន ដែលការពារមិនឱ្យមានភ្ញៀវទេសចរច្រើនពេក ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនៅតំបន់នេះ និងប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក ។Okinawa, Japan: A Timeless Island Retreat - Sakuraco

ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ តទៅ មន្ត្រីខេត្តអូគីណាវ៉ានឹងកំណត់គោលដៅចំនួនភ្ញៀវទេសចរមកកម្សាន្តនៅកោះអ៊ីរីអូមិតិ ស្មើតែ៣៣ម៉ឺននាក់ប៉ុណ្ណោះក្នុង១ឆ្នាំ ។ ជាទូទៅ គេទទួលស្គាល់ថា កោះនេះមានឈ្មោះល្បីល្បាញដោយសារតែវាមានភាពស្រស់ស្អាតតាមធម្មជាតិ និងមានសត្វឆ្មាព្រៃជាច្រើនក្បាលរស់នៅលើកោះទៀតផង ។Naturally Relaxing Retreats in World Heritage Okinawa | VISIT OKINAWA JAPAN  | Official Okinawa Travel Guide

នៅមុនពេលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មានប្រជាពលរដ្ឋរស់នៅលើកោះនេះចំនួន២.៤០០នាក់ និងមានភ្ញៀវទេសចរចំនួន៣០ម៉ឺននាក់ក្នុងមួយឆ្នាំៗ ។ ប៉ុន្តែវាធ្វើឱ្យខេត្តនេះជួបបញ្ហាផ្សេងៗដោយសារវិស័យទេសចរណ៍ ដូចជា ពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ និងមានគ្រោះថ្នាក់ចរាចរណ៍ទៅលើឆ្មាព្រៃដែលកំពុងជិតផុតពូជ ។ បើតាមទិន្នន័យរបស់មជ្ឈមណ្ឌលអភិរក្សសត្វព្រៃនៅកោះអ៊ីរីអូមិតិ ឱ្យដឹងថា កាលពីឆ្នាំ២០០៨ កន្លងមក ឆ្មាព្រៃរស់នៅលើកោះនេះស្មើប្រមាណ១០០ក្បាល ។The Flourishing Subtropical Forest of Okinawa / Pen ペン

មន្ត្រីខេត្តអូគីណាវ៉ា ក៏បានកំណត់ចំនួនភ្ញៀវទេសចរចូលទស្សនានៅតំបន់បេតិកភណ្ឌពិភពលោកធម្មជាតិចំនួន៥កន្លែងផងដែរ រួមទាំងតំបន់ដែលមានសត្វជិតផុតពូជរស់នៅ ។ ការគ្រប់គ្រងចំនួនភ្ញៀវទេសចរនេះនឹងប្រែប្រួលទៅតាមថ្ងៃនីមួយៗ ហើយរដ្ឋាភិបាលជប៉ុននឹងកំណត់ឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ជាអ្នកនាំភ្ញៀវទេសចរចូលទៅកាន់តំបន់កម្សាន្តនានា ៕Yanbaru Region (Yambaru Region) - Okinawa Travel ប្រភព ៖ mgronline