Home ព័ត៌មានអន្តរជាតិ Samsung មិនផ្លាស់ប្តូរទីតាំងផលិតស្មាតហ្វូនចេញពីវៀតណាមទេ

Samsung មិនផ្លាស់ប្តូរទីតាំងផលិតស្មាតហ្វូនចេញពីវៀតណាមទេ

70
0

ប្រទេសវៀតណាម ៖ លោក Choi Joo Ho នាយកក្រុមហ៊ុន Samsung Vietnam Complex លើកឡើងថា ក្រុមហ៊ុននឹងមិនផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទស្មាតហ្វូនចេញពីប្រទេសវៀតណាមទៅកាន់ឥណ្ឌាទេ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Herald ឱ្យដឹងថា Samsung Electronics បានសម្រេចចិត្តផ្លាស់ប្តូរទីតាំងផលិតទំនិញរបស់ក្រុមហ៊ុនទៅកាន់ប្រទេសឥណ្ឌា រួមទាំងទូរស័ព្ទស្មាតហ្វូនដែលផលិតនៅវៀតណាមផងដែរ ហើយព័ត៌មាននេះបញ្ជាក់ទៀតថា ការផ្លាស់ប្តូរទីតាំងផលិត គឺដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ព្រមទាំងចូលទៅកាន់ទីផ្សារធំលំដាប់ទី៥ លើពិភពលោក គឺប្រទេសឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinku0JURo7upPXWaV1KwIpx93N_sTp2kPG-bZDIuZu0hZdFWnfbJmRIFGG7SB_wIxt5PkWFWzWDb7jHkNL2a3wiKhwYqsiZE5-OAkpXL1pL_bNYPjUzFSMF2_M_R6AFe44bbj8LJ2qk5uRk3bPetAyEs-kALVpa017TTgyCmTiy78CHCfd_zOBPxbu/s700/photo_2023-03-29_08-40-13.jpg

ទោះយ៉ាងណា លោក Choi Joo Ho បានបដិសេធនឹងព័ត៌មានចុះផ្សាយនេះក្នុងកិច្ចប្រជុំជាមួយមន្ត្រីនៅខេត្ត Thai Nguyen ប្រទេសវៀតណាម ។ កិច្ចប្រជុំនេះរៀបចំឡើងនៅក្នុងរោងចក្ររបស់ Samsung Electronics ដោយលោក Choi Joo Ho ថ្លែងថា ទំនិញភាគច្រើនដែលក្រុមហ៊ុនផលិតនៅឥណ្ឌា គឺសម្រាប់លក់ក្នុងទីផ្សារប្រទេសឥណ្ឌា និងបាននាំចេញទំនិញបន្តិចបន្តួចប៉ុណ្ណោះទៅកាន់ទីផ្សារអាហ្វ្រិក ។ ចំណែកទូរស័ព្ទដៃជាច្រើនប្រភេទត្រូវបានផលិតនៅប្រទេសវៀតណាម និងនាំចេញទៅកាន់១២៨ប្រទេសនៅទូទាំងពិភពលោក ។ ដូច្នេះ ការផលិតរបស់ Samsung Electronics Vietnam នឹងមិនទទួលផលប៉ះពាល់ពីការផលិតនៅឥណ្ឌាទេ ។

ក្រៅពីនេះ លោក Choi Joo Ho បន្ថែមថា ក្រុមហ៊ុនបានចុះកិច្ចសន្យាវិនិយោគរយៈពេលវែងនៅខេត្ត Thai Nguyen ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានបន្ថែមប្រាក់វិនិយោគជិត១,២ពាន់លានដុល្លារអាមេរិកក្នុងរោងចក្រ Samsung Electro-Mechanics Vietnam ផងដែរ ដែលធ្វើឱ្យប្រាក់វិនិយោគរបស់ Samsung នៅក្នុងខេត្តនេះសរុបស្មើ៧,៥ពាន់លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ8A4Y5vL_mCrb6786aqN-vtWmORza_GVAKSVGBuTiyEtmJjOxI6W0yETv7043GgNDAEtR8oSOmVWT4zhMVyDsRU9TFA2IJXrpbZGPVrhk2xsseWIMAt_D-yqqu3w-nmolE_aB8YkFghX0Sqfj6NGyNmTc92Riu9bGrTUJNqFrxdlhkuGCIQ8cW6F5/s700/photo_2023-03-29_08-40-13%20(2).jpg

តាមរបាយការណ៍របស់សវនករហិរញ្ញវត្ថុបញ្ជាក់ថា Samsung មានប្រាក់ចំណូលសរុបនៅឆ្នាំ២០២២ ស្មើ២,៣៤សែនលានដុល្លារអាមេរិក កើនឡើង៨% ពីឆ្នាំ២០២១ ។ រោងចក្រចំនួន៤កន្លែងនៅវៀតណាមទទួលបានប្រាក់ចំណូល៣០% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន ហើយបង្កើតប្រាក់ចំណេញរហូតដល់៤,៦ពាន់លានដុល្លារអាមេរិកផងដែរ ។

បច្ចុប្បន្ន Samsung Electronics Vietnam Thai Nguyen (SEVT) គឺជារោងចក្រផលិតទូរស័ព្ទស្មាតហ្វូនរបស់ Samsung ដ៏ធំបំផុតនៅលើពិភពលោក ដែលបានបង្កើតប្រាក់ចំណូលច្រើនបំផុតស្មើ២,៨ម៉ឺនលានដុល្លារអាមេរិក កើនឡើង១៣% ពីឆ្នាំ២០២១ ។ Samsung បានវិនិយោគប្រាក់នៅប្រទេសវៀតណាមចំនួន១,៨ម៉ឺនលានដុល្លារអាមេរិក ហើយក្រុមហ៊ុនក៏មានគម្រោងបន្ថែមប្រាក់វិនិយោគចំនួន២ម៉ឺនលានដុល្លារអាមេរិកទៀតផង ៕ ប្រភព ៖ AEC Connect