សក់ស្កូវជាពិសេសស្កូវមុនអាយុមិនត្រឹមតែធ្វើឱ្យយើងបាក់សម្រស់ទេ ថែមទាំងធ្វើឱ្យយើងអំពល់ទុក្ខ ខាតពេល និងអស់លុយដោយសារត្រូវលាបសក់ជាប្រចាំដើម្បីបិទបាំង។ ដូច្នេះហើយតោះមកដឹងពីតិចនិចការពារសក់ស្កូវទាំងអស់គ្នា៖

១.អាហារដែលមានជាតិកាល់ស្យូម៖ ការទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់មិនត្រឹមតែល្អសម្រាប់ឆ្អឹង និងសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយរក្សាសារធាតុពណ៌សក់ឱ្យបានយូរផងដែរ។ ដូច្នេះហើយអាហារដែលសម្បូរទៅដោយកាល់ស្យូមច្រើនមានដូចជា ទឹកដោះគោ ទឹកសណ្តែក គ្រាប់អាល់ម៉ុង បន្លែបៃតង និងផ្លែក្រូចស្រស់…។White Hair: What, Why & How To Reverse Premature Greying? – SkinKraft

២.អាហារដែលមានជាតិដែក៖ ជាតិដែកជាសារធាតុរ៉ែដ៏សំខាន់ដែលជួយកោសិកាឈាមដឹកអុកស៊ីហ្សែនពេញរាងកាយ កង្វះជាតិដែកអាចនាំឱ្យសក់ពណ៌ប្រផេះឬសក់ស។ ដូច្នេះហើយអាហារដែលសម្បូរទៅដោយជាតិដែកមានដូចជា ស៊ុត ត្រី សាច់គោ គ្រាប់ធញ្ញជាតិ បន្លែបៃតង និងផ្លែទំពាំងបាយជូរ…។

៣.កាត់បន្ថយភាពតានតឹង៖ ការស្ថិតនៅក្រោមភាពតានតឹងថេរអាចប៉ះពាល់ដល់សុខភាពរបស់អ្នកតាមវិធីជាច្រើន។ បន្ថែមពីលើការធ្វើឱ្យបេះដូងលោតលឿន និងរំខានដល់ដំណេក ភាពតានតឹងអាចបណ្តាលឱ្យជ្រុះសក់។Home Remedies For Grey Hair - 10+ Ayurvedic Methods - Kama Ayurveda

៤.គេងឱ្យបានគ្រប់គ្រាន់៖ ការគេងគ្រប់គ្រាន់អាចកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យរាងកាយជុសជុលខ្លួនឯង ព្រមទាំងកាត់បន្ថយការជ្រុះសក់។

៥.ម៉ាស្សាស្បែកក្បាល៖ ការម៉ាស្សាស្បែកក្បាលអាចបង្កើនចលនាឈាមទៅកាន់ឫសសក់ ដែលធ្វើឱ្យឫសសក់មានសុខភាពល្អ និងបង្កើនការផលិតសារធាតុពណ៌មេឡេនីន។ លើសពីនេះទៅទៀត ការម៉ាស្សាស្បែកក្បាលក៏អាចជួយឱ្យកាត់បន្ថយភាពតានតឹងរបស់យើងដែរ។ ប្រភព៖vnexpress