ជប៉ុន នឹងផ្តល់រថយន្តដឹកសំរាមខ្នាតតូចចំនួន១០គ្រឿងបន្ថែមទៀតដល់ កម្ពុជា។ ជំនួយនេះបានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។
ក្រសួងបរិស្ថាន បានឱ្យដឹងថានៅថ្ងៃទីទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (Kusanone) រវាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទទួលជួបឯកឧត្ដម Ueno Atsushi អគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ជប៉ុននឹងផ្តល់រថយន្តដឹកសំរាមខ្នាតតូចចំនួន ១០គ្រឿងដល់ក្រសួងបរិស្ថានដើម្បីចែកជូនរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
ការចូលរួមរបស់ប្រទេសជប៉ុននេះ ឆ្លុះបញ្ចាំងពីភាពជាដៃគូក្នុងការអភិវឌ្ឍប្រទេស ដើម្បីធ្វើឱ្យទីក្រុងស្អាត កាត់បន្ថយសំរាម និងសំណល់នា លើវិស័យបរិស្ថាន និងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងសំរាម សំណល់រឹង។
គួរបញ្ជាក់ថា ប្រទេសជប៉ុនជាមិត្តដ៏ល្អមួយរបស់កម្ពុជា ដោយបានផ្តល់ជំនួយមកជារឿយៗដែលធ្វើឱ្យប្រជាពលរដ្ឋពោលសរសើរពីទឹកចិត្តដ៏ប្រពៃរបស់ជប៉ុនមកប្រទេសកម្ពុជា៕










