Home ព័ត៌មានអន្តរជាតិ ជម្លោះរវាងចិន និងអាមេរិកនឹងបង្កបញ្ហាដល់ប្រទេសនានា

ជម្លោះរវាងចិន និងអាមេរិកនឹងបង្កបញ្ហាដល់ប្រទេសនានា

65
0

ប្រទេសសិង្ហបុរី ៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានដាស់តឿនពីជម្លោះរវាងប្រទេសចិន និងអាមេរិកថា នឹងបង្កភាពក្តៅក្រហាយដល់ប្រទេសនានា ជាពិសេស នៅពេលក្រុងប៉េកាំងមានឥទ្ធិពលផ្នែកនយោបាយ និងសេដ្ឋកិច្ចកាន់តែខ្លាំងឡើងនៅលើពិភពលោក ។

លោក Lee Hsien Loong បានថ្លែងទៅកាន់ស្ថានីយទូរទស្សន៍ CCTV របស់ប្រទេសចិនកាលពីដើមខែមីនា ហើយការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរីបានយកបទសម្ភាសន៍នេះមកផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ថា ៖ «ជម្លោះរវាងប្រទេសចិនជាមួយប្រទេសផ្សេងៗ គឺជារឿងមួយដែលពិភពលោកមិនអាចដោះស្រាយបាន ជាពិសេស ជម្លោះជាមួយអាមេរិក ។ ប្រទេសចិនកាន់តែមានភាពរីកចម្រើនខ្លាំងឡើង និងបានគាំទ្រសេដ្ឋកិច្ចពិភពលោកកាន់តែច្រើន ហើយមានសំឡេងកាន់តែច្រើនក្នុងកិច្ចការអន្តរជាតិ» ។Lee Hsien Loong: The world cannot afford a conflict between China and the  US, Politics News - ThinkChina

លោក Lee Hsien Loong បន្តថា ៖ «ខ្ញុំគិតថា យើងចាំបាច់ត្រូវដើរទៅមុខ១ជំហាន ដោយធ្វើឱ្យទំនាក់ទំនងមានស្ថេរភាព និងស្តារទំនុកចិត្តឡើងវិញបន្តិចម្តងៗ ហើយព្យាយាមដើរទៅមុខរួមគ្នា ។ ទោះយ៉ាងណា យើងត្រូវការប្រើពេលវេលាផងដែរ ហើយវាមិនមែនជារឿងងាយស្រួលឡើយ ដោយសារសម្ពាធនយោបាយពីភាគីទាំងពីរ» ។

នៅឆ្នាំ២០២៣នេះ សម្ព័ន្ធភាពរវាងប្រទេសចិន និងអាមេរិកបានធ្លាក់ចុះដល់ចំណុចទាបលើសដើម ក្រោយពីក្រុងវ៉ាស៊ីនតោនបានបញ្ជូនយន្តហោះចម្បាំងទៅបាញ់កំទេចបាឡុងរបស់ចិន ខណៈអាមេរិកលើកឡើងថា ចិនបានបញ្ជូនបាឡុងមកស៊ើបការណ៍លើទឹកដីរបស់ខ្លួន ហើយចោទប្រកាន់ចិនថា មានផែនការបញ្ជូនអាវុធជួយរុស្ស៊ីដើម្បីធ្វើសង្គ្រាមជាមួយអ៊ុយក្រែនផងដែរ ។Singapore's PM Lee makes first official visit to China since pandemic

បើតាមប្រភពព័ត៌មានច្បាស់ការណ៍បានបញ្ជាក់ថា មន្ត្រីអាមេរិកគិតថា ការជជែកគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចមិនកើតឡើងឆាប់ៗតាមភាគីជាច្រើនរំពឹងទុកទេ ។ វាបានឆ្លុះបញ្ចាំងពីសម្ព័ន្ធភាពតឹងតែងរវាងប្រទេសមហាអំណាចទាំងពីរនេះ ដោយសារក្នុងរយៈពេល២-៣ខែកន្លងមក ប្រទេសទាំងពីរបានប្រឈមមុខនូវបញ្ហាផ្សេងៗជាមួយគ្នា៕
ប្រភព ៖ mgronline