រដូវកាលឆេងម៉េង ឬសែនផ្នូរ បានចូលមកដល់ហើយសម្រាប់ប្រជាជនខ្មែរជាប់សែស្រឡាយចិន វៀតណាម នឹងទៅសែនផ្នូររបស់អ្នកមានគុណឬញាតិសណ្តានដែលបានចែកឋានទៅក្នុងគោលបំណងបួងសួងសុំសេចក្តីសុខចម្រើន រកស៊ីមានបាន និងឡើងបុណ្យស័ក្តិ។ ក្នុងពិធីបុណ្យនេះ សម្រាប់អ្នកមានធនធាន បានជ្រើសយកជ្រូកខ្វៃ ឬជ្រូកកណ្តុរអាំង មកសែនផងដែរ។

យ៉ាងណាមិញ មុនសម្រាប់ចិត្តទិញជ្រូកខ្វៃ ឬជ្រូកកណ្តុរអាំង លោកអ្នកគួរពិនិត្យមើលជ្រូកនោះជាមុនសិនប្រយ័ត្នប៉ះចំរបស់ខូចគុណភាពនាំឱ្យប៉ះពាល់ទៅដល់សុខភាព ព្រោះបន្ទាប់ពីលោកអ្នកសែនដូនតារួម លោកអ្នកក៏បរិភោគដែរ។

កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកនេះមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដុតបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក សរុបប្រមាណ១ ៧៦០គីឡូក្រាម ជាសាច់ជ្រូក និងសរីរាង្គជ្រូក មានផ្ទុកវីរុសជំងឺឆ្លង ប៉េសអាហ្វ្រិកខូចគុណភាព គ្មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ដែលសមត្ថកិច្ចចម្រុះបង្ក្រាបបានតាមបណ្តាឃ្លាំងស្តុកសាច់ស្រស់ និងបង្កកនៅរាជធានីភ្នំពេញក្នុងរយៈពេលកន្លងមកនេះ។

ក្នុងន័យនេះមិនមែនមានន័យថា ហាមឃាត់ប្រជាពលរដ្ឋទិញជ្រូកខ្វៃឬជ្រូកកណ្តុរអាំងនោះទេ ប៉ុន្តែលោកអ្នកគួរពិនិត្យជាមុនសិន និងស្វែងរកទីតាំងលក់ណាដែលអាចជឿទុកចិត្ត ក្នុងគោលបំណងបង្ការហានិភ័យ។ បន្ថែមពីនេះ នៅតាមទីផ្សារយើងក៏មានអាជីវករលក់ផលិតផលក្នុងស្រុក មិនមានកការនាំជ្រូកចូលពីប្រទេសជិតខាងនោះទេ ដែលទាមទារឱ្យលោកអ្នកត្រូវពិនិត្យមុនសម្រេចចិត្តទិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOdHKXsgIV8seFN9uiG-YTzHHxI076ilIN_1PiVKinwl7JLM96YcaG50PKVIfpMBPBdxWqhWmIampOVgaPdQUv9FJE6TYLG3YM3i2j3qL2CKCBPYVJlM1PBd3bj5FeMh8ambcrI0LvsFRC_oSa83vImR_d0hF9Yu329d3bQbIGgjxxzcxQV9CKQMMO/s1030/%E1%9F%A1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiuHpVgLPzxrtzh21RptmCvLH4F8qd_1TieGhXnORkGgpxjbD3bEZfYCh10HfBTMT8pjCJo2F1-FnFQ2vl9vpTTGDF3jvjmDsxi-Zio1VCvxWDiEXpg2Hu_c7j9RJE51caIcBqzIbrchFu1tFC8cvoLuQEayiIr_M1ZcdwJbkssXLpuJ2LI_r0FeEs/s1280/%E1%9F%A2.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKhhiapAdtwLus0IdWuYxxrsE5xfjYWX0f7c1yEd6vhmUWa7hcy3JVsigKCpUJujV8m4PMyTA8PlVqHa6vws1YDIUSRiZRyBAIhbngAPto_JJF-lGD1BlWJTMfYrjQxkQmtp6kkY3owN4BPHUz-L_XsyqdXBqdUXcZY9EugyX2-m5ox88U67_N7NOC/s1280/%E1%9F%A4.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixMzV7fGy-uqjzAC_0lcDstrXAlZ9wJIDVGfD3bcJv3tWcPF5Ih-44c2egP30dIqmT5BYvyG84i8Pvpf7Xi3nUiRjB_IK5uOpE9zSJZbZup9nUOeg6PYkAmVlCEgdXKIM3EnchPcscAID9Pb5SeCYma1enwusxCGJ3eVYAImX50JX8g_HeiiGj6Qc_/s1280/%E1%9F%A3.png