ប្រទេសជប៉ុន ៖ តាមការសិក្សាចុងក្រោយរបស់អ្នកស្រាវជ្រាវជនជាតិជប៉ុនបានបង្ហាញព័ត៌មានមួយពាក់ព័ន្ធនឹងគ្រោះថ្នាក់ ដែលកើតឡើងដោយសារការបណ្តោយឱ្យក្មេងទើបចេះដើរប្រើឧបករណ៍អេឡិចត្រូនិក ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យអូសាកា និងមហាវិទ្យាល័យឱសថនៃសាកលវិទ្យាល័យ Hamamatsu និយាយថា ឪពុកម្តាយគួរតែឱ្យកូនៗរបស់ខ្លួនលេងទូរស័ព្ទនៅខាងក្រៅផ្ទះត្រឹមរយៈពេល៣០នាទី ជាជាងការបណ្តោយឱ្យកូនលេងទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកពេញមួយថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt0GNISauLlvJQfxT5zL3Z91LTpxI8B9ORe3wMYcmnT5J_ZHXfDvYcn6_Ou5ABKRbpsm-6vuQ2ZSRgVhwy8E3KLzAibMwywgOBwgfoLVDqwGXle_zUy3uCRg9vOwgfqNxsjWobGvTlSf5Zqi6kZPAxSOzHq9VIi5WkunsFHoZK1FeAz_Euol04HTFs/s1280/photo_2023-03-25_11-50-41.jpg

ការស្រាវជ្រាវនេះកើតឡើងស្របពេលមានការបារម្ភពីគ្រោះថ្នាក់ដោយសារការប្រើទូរស័ព្ទស្មាតហ្វូនរបស់ក្មេង ។ អង្គការសុខភាពពិភពលោកបានណែនាំថា មិនគួរឱ្យក្មេងអាយុ២ខួបមើលទូរស័ព្ទដៃរយៈពេលយូរទេ រួមទាំងសកម្មភាពនានាផងដែរដូចជា ការមើលទូរទស្សន៍ លេងកុំព្យូទ័រ ឬលេងហ្គេមច្រើនជាង១ម៉ោងក្នុង១ថ្ងៃ ។

សាស្ត្រាចារ្យផ្នែកអភិវឌ្ឍន៍កុមារនៃសាកលវិទ្យាល័យអូសាកា និងជាអ្នកចូលរួមការស្រាវជ្រាវនេះថ្លែងថា ៖ «បច្ចុប្បន្ន យើងមិនអាចចៀសវាងការប្រើទូរស័ព្ទស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកក្នុងការរស់នៅប្រចាំថ្ងៃបានទេ ដូច្នេះ យើងគួររកវិធីកាត់បន្ថយផលប៉ះពាល់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCIWfMc1vYallhIBAs7o1rU1g7GtM1wde7dRJ4R4LqY4oDN8xdzc-aS6a7TX1lJAM_VmhowMgQCNXpc2MR1SrfechweCKWTEW8EGG0-xfcX9v0Y6URnCo6JWYBQ6b7q4rkVeWVzX-n0WfGco7yL4v-pxUhV-gWkgLZdX6LgALtb_ER_gzx73BlDbcq/s986/photo_2023-03-25_11-50-24.jpg

តាមការវិភាគទិន្នន័យទៅលើកុមារចំនួន៨៨៥នាក់កាលពីខែធ្នូ ឆ្នាំ២០០៧ ដល់ខែមីនា ឆ្នាំ២០១២ និងបានតាមដានពួកគេរហូតដល់មានអាយុពី១៨ខែ ដល់៤ឆ្នាំ ឃើញថា រយៈពេលមើលអេក្រង់ទូរស័ព្ទជាមធ្យមសម្រាប់ក្មេងតូចនោះ គឺស្មើជាង២ម៉ោងក្នុង១ថ្ងៃ ។

ការស្រាវជ្រាវបង្ហាញថា បើឪពុកម្តាយបែងចែកពេលវេលាឱ្យកូនលេងទូរស័ព្ទនៅក្រៅផ្ទះជាង៣០នាទីក្នុង១ថ្ងៃ នៅពេលកូនអាយុ២ឆ្នាំ ៨ខែ គឺផលប៉ះពាល់អវិជ្ជមានសម្រាប់ការរស់នៅប្រចាំថ្ងៃនៅពេលកូនអាយុ៤ឆ្នាំនឹងធ្លាក់ចុះយ៉ាងខ្លាំង ខណៈផលប៉ះពាល់ដល់ជំនាញទំនាក់ទំនងមិនផ្លាស់ប្តូរ ។ ទោះយ៉ាងណា ការស្រាវជ្រាវបញ្ជាក់ថា ផលប៉ះពាល់អវិជ្ជមាននេះមានកំណត់ និងអាចកាត់បន្ថយបាន បើកូនៗចំណាយពេលមើលទូរស័ព្ទដៃជាមួយឪពុកម្តាយ ។ ការសិក្សាស្រាវជ្រាវនេះបានផ្សព្វផ្សាយកាលពីខែមករា ឆ្នាំ២០២៣ នៅលើវែបសាយឈ្មោះ JAMA Pediatrics របស់ American Medical Association ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYcn4Rj8sqjp3qymr_ihLTjysFoZUqdXFbRLbyqLbiCNE3xybOvUzQyTRzwmooS8wygxhhrCI12hyQHxg_CzzKOlGvdsEQD2z5eneUgC7kCHIytFqifab8UKc-UQyvvNsctCN6n3aAL_A0m5-lo52lwyRYV1btgxczQb5Kxbr_NB_vYOuHpJk-S-kp/s1280/photo_2023-03-25_11-50-32.jpg ប្រភព ៖ mgronline