កូរ៉េខាងត្បូង៖ ថ្មីៗនេះសមាជិកក្រុមTwiceត្រូវអ្នកគាំទ្ររិះគន់យ៉ាងចាស់ដៃដោយសារការស្លៀកពាក់មិនសមរម្យ។ Twiceគឺជាក្រុមចម្រៀងដ៏ល្បីល្បាញនៅបណ្តាប្រទេសនានាជុំវិញពិភពលោក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសមាជិកTwiceតែងតែទទួលរងនូវការរិះគន់ផ្សេងៗពីសំណាក់មហាជនដូចជា៖
១.Momo,Jihyo៖ ថ្មីៗនេះស្រីស្អាតទាំងពីរបានពាក់អាវវាលបញ្ចេញដើមទ្រូង បង្ហោះក្នុងបណ្តាញសង្គម Instagram ដែលធ្វើឱ្យអ្នកគាំទ្រភាគច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹងរិះគន់ថា(អ្នកដូចជាស៊ីចស៊ីជ្រុលពេកហើយ)។
២. Nayeon៖ នៅឆ្នាំ ២០២១ កញ្ញា Nayeon ធ្លាប់ធ្លាក់ក្នុងស្ថានភាពដ៏ឆ្គាំឆ្គង និងគួរឱ្យអាម៉ាស់ ដោយសារតែកំហុសរបស់អ្នករចនាម៉ូដ។ នៅក្នុងកម្មវិធីFan metting កញ្ញាNayeon បានអង្គុយទល់មុខអ្នកគាំទ្រ ប៉ុន្តែ នាងបានពាក់អាវបញ្ចេញដើមទ្រូង ដែលធ្វើឱ្យមហាជនមានការមិនពេញចិត្ត។
៣. Jeongyeon ៖ ស្រីស្អាតរូបនេះបានធ្វើឱ្យអ្នកគាំទ្រមិនពេញចិត្តដោយសារតែនាងបច្ចុប្បន្នមានរូបរាងកាយធាត់ខុសធម្មតា នឹងមិនមានភាពទាក់ទាញដូចមុន។
៤. Dahyun៖ នៅក្នុង MV(Switch To Me) កញ្ញាDahyun បានពាក់អាវ Hanbok ដ៏ទំនើប ហើយអាវរបស់នាងមានលំនាំស្រដៀងនឹងសម្លៀកបំពាក់របស់ Jisoo នៅក្នុង MV (How You Like That) ដែលបានចេញផ្សាយពីមុន។ សម្លៀកបំពាក់របស់ Jisoo ត្រូវបានច្នៃឡើងដោយខ្លួនឯង និងដេរដោយអ្នករចនាម៉ូដរបស់ BLACKPINK ដូច្នេះហើយអាវរបស់ Dahyun ត្រូវបានចាត់ទុកថាជាផលិតផលលួចចម្លង ព្រោះនាងយកតម្រាប់តាម Jisoo ។
៥.Sana,Momo៖ នៅដើមឆ្នាំ២០២៣ សមាជិកTwiceទាំងអស់ បានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់តន្ត្រីចុងឆ្នាំ ប៉ុន្តែដោយឡែកកញ្ញាMomoនិងSana ស្រីស្អាតទាំងពីររូបនេះបានស្លៀកឈុតវាលខ្លីពណ៌ខ្មៅ នៅខែរងារ ដែលនេះធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំងទៅលើសម្លៀកបំពាក់របស់អ្នកទាំងពីរ៕ ប្រភព៖phuntoday.com