Home ព័ត៌មានអន្តរជាតិ ហ្សេឡែនស្គី ធ្វើឲ្យកងទ័ពអ៊ុយក្រែន កាន់តែមានទឹកចិត្តប្រយុទ្ធខ្លាំងក្លា

ហ្សេឡែនស្គី ធ្វើឲ្យកងទ័ពអ៊ុយក្រែន កាន់តែមានទឹកចិត្តប្រយុទ្ធខ្លាំងក្លា

406
0

រដ្ឋធានីកៀវ៖ ក្រោយពេលលោក ពូទីន បានទៅកាន់តំបន់វាយដណ្ដើមកាន់កាប់របស់ទាហានរុស្ស៊ី នៅទីក្រុងម៉ារីយ៉ូប៉ូល (Mariupol) មិនបានប៉ុន្មានថ្ងៃផង ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បានទៅសួរសុខទុក្ខ និង លើកទឹកចិត្តដល់កងកម្លាំងរបស់ខ្លួន នៅសមរភូមិក្ដៅ ដែលកំពុងតែវាយប្រយុទ្ធ រវាងកងទ័ពក្រុងកៀវ និង ក្រុងមូស្គូ។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអះអាង កាលពីថ្ងៃពុធ (ទី២២ ខែមីនា) ថា គាត់បានទៅធ្វើដំណើរទៅសួរសុខទុក្ខ និង លើកទឹកចិត្ដដល់កងទ័ព នៅលើទីតាំងឈរជើង នៅជិតសមរភូមិទីក្រុងបាកមូត (Bakhmut) នាភាគខាងកើត ប្រទេសអ៊ុយក្រែន ខណៈកម្លាំងទាហានរុស្ស៊ី កំពុងតែវាយប្រហារយ៉ាងខ្លាំង ទៅលើសំណង់អគារ ហើយបានបង្កឲ្យមានមនុស្ស រងរបួសជាច្រើននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOqq_SzlQo67R7fgIfqOX2naRaBU1JE-6MlMkat7wNEtUH5aqbj-eIZvWV3VymLpRSDI6YvZnshGUOmy8FBa4FVy0hByJJR_CgMlDdYJ_ojEJ3HCs3U33zoc17nL6iL9hemu5X0zu-tHuutfIpomKfzZb8FYimbZNIClVbGkGmNHgzomY047xDYsdI/s1280/photo_2023-03-23_10-36-25.jpg

លោកប្រធានាធិបតី ហ្សេឡែនស៊ី បានទទួលស្គាល់ នៅក្នុងអំឡុងពេលទៅសួរសុខទុក្ខ និងលើកទឹកចិត្ដដល់កងទ័ព នៅលើសមរភូមិ ជិតទីក្រុងបាកមូត ដែលជាសមរភូមិដ៏វែងបំផុត និង ជាសមរភូមិជាវាយប្រយុទ្ធគ្នាយ៉ាងបង្ហូឈាម ជាមួយរុស្ស៊ី ថា «កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែតស៊ូពុះពារយ៉ាងលំបាកបំផុត។ ដូច្នេះខ្ញុំមានកិត្តិយសខ្លាំងណាស់ បានមកកាន់ទីនេះ នៅថ្ងៃនេះ ដើម្បីផ្តល់រង្វាន់ ជូនដល់វីរបុរសរបស់យើង។ ខ្ញុំបានចាប់ដៃ និង អរគុណពួកគាត់ សម្រាប់ការការពារអធិបតេយ្យភាព នៃប្រទេសជាតិរបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5L-HVt1RrDswd3FJeZvgZ-Rw3Q6Rc-LtsryO1bhKWiGjVQyAp88kpR-ZyZaSgQUVZhCypQ4v71bhFaZ-_l6PX7gz5rHyJzH_EuWl2wrKnlIaxbr7tZKbHk-Q1Ygyx3K7GCxhQEme0_xDBvQS-fZfIoBYJBGYaW-dtfJaXOAa47gHE7amLfsOXca5E/s1024/photo_2023-03-23_10-36-27.jpg

កម្លាំងអ៊ុយក្រែន និង ទាហានរុស្ស៊ី បានចំណាយកម្លាំងទាហានយ៉ាងធ្ងន់ធ្ងរបំផុត នៅលើសមរភូមិបាកមូត បើទោះជាក្រុមអ្នកវិភាគ បានអះអាង ថា ទីក្រុងមួយនេះ មានតម្លៃ សម្រាប់យុទ្ធសាស្ត្រតិចតួចយ៉ាងណាក៏ដោយ។ ទីក្រុងបាកមូត មានប្រជាជន ប្រហែល ៨០ ០០០នាក់ រស់នៅមុនពេលសង្គ្រាមផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្ដែឥឡូវនេះ មានប្រជាជនតិចតួចណាស់ នៅតែបន្ដរស់នៅ។

ដោយឡែក រដ្ឋាភិបាលក្រុងកៀវ បានអះអាង ថា ការវាយប្រយុទ្ធគ្នា សម្រាប់ទីក្រុងឧស្សាហកម្មមួយនេះ មានសារៈសំខាន់យ៉ាងខ្លាំង ត្រូវតែបណ្ដេញទាហានរុស្ស៊ី ចេញពីសមរភូមិទាំងអស់ នៅតំបន់ភាគខាងកើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyvxWpEkDOFFJbvjYz2JLzt0UHTX-ItY7d0wlvBxdHhJ7FNEY1zMz02AAxg11m3erpD3WJHXSUL_ePht3TjX3oW2EIjTecCWoL9ivxpMRpQ30ERekQn1rsAgfUVX-8s9yfVT8GFO8jkWl6d2VnzV5esrwf_JMZ1SaFDlJaLfMql9t6gRfFacxK-aMD/s1024/photo_2023-03-23_10-36-28.jpg

ជាមួយការវាយប្រយុទ្ធគ្នាយ៉ាងក្រាញននៀលរៀងៗខ្លួន រវាងកងទ័ពរបស់អ៊ុយក្រែន និង ទាហានរបស់រុស្ស៊ី កំពុងតែបន្ដ នៅតំបន់ភាគខាងកើត ប្រទេសនោះ តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ បើទោះជាយ៉ាងណាក៏ដោយ ICC មិនមានកម្លាំង សម្រាប់ចុះទៅចាប់លោក ពូទីន នោះដែរ ហើយការអនុវត្ដដីកានេះ លុះត្រាតែមានកិច្ចសហប្រតិបត្ដិការជាអន្ដរជាតិ មកពីបណ្ដាប្រទេសជាសមាជិក។

ការធ្វើដំណើរទៅលើកទឹកចិត្តដល់កងទ័ពរបស់លោក ហ្សេឡែនស្គី បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទៅកាន់ទីក្រុងម៉ារីយ៉ូប៉ូល ដែលទាហានរបស់ក្រុងមូស្គូ បានដណ្ដើមកាន់កាប់ ពីអ៊ុយក្រែន កាលពីអំឡុងខែឧសភា ឆ្នាំ២០២២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvJif9HJcan6SSkOnXFolvJIKXGXpQfwQ1JMatSAUoaPNJLvqDtFZrhWkw_BB4BRSg0gqtZXqveCOwO_8OCLcY2qEwD7w7tKbfbCLpYJK5_xqNB6sBQFpOzhEsVmvItoxwNPYzkhLGJLV72OF1yOOsznk1o1ny2fVtztKGi90EFcVXO3I2S-_wEaFc/s630/photo_2023-03-23_10-36-25%20(2).jpg