Home ព័ត៌មានអន្តរជាតិ TikTok ថា មិនធ្លាប់បញ្ជូនទិន្នន័យអ្នកប្រើប្រាស់ឱ្យរដ្ឋាភិបាលចិនទេ

TikTok ថា មិនធ្លាប់បញ្ជូនទិន្នន័យអ្នកប្រើប្រាស់ឱ្យរដ្ឋាភិបាលចិនទេ

71
0

សហរដ្ឋអាមេរិក ៖ CEO របស់ TikTok បានត្រៀមតវ៉ាទៅកាន់រដ្ឋសភាអាមេរិកដើម្បីបង្ហាញថា កម្មវិធីល្បីឈ្មោះរបស់ប្រទេសចិន TikTok ដែលបច្ចុប្បន្ននេះ មានពលរដ្ឋអាមេរិកប្រើប្រាស់ជាង១៥០លាននាក់នោះ មិនធ្លាប់បានបញ្ជូនទិន្នន័យរបស់អ្នកប្រើប្រាស់នៅអាមេរិកទៅកាន់រដ្ឋាភិបាលចិនទេ ហើយ TikTok ក៏គ្មានថ្ងៃធ្វើបែបនេះដែរ ។

CEO របស់ TikTok បានលើកឡើងបែបនេះក្រោយពីរដ្ឋាភិបាលអាមេរិក និងប្រទេសជាច្រើនទៀតនាំគ្នាហាមឃាត់ការប្រើ TikTok ក្នុងឧបករណ៍របស់រដ្ឋាភិបាល ដោយសារពួកគេបារម្ភថា ទិន្នន័យរបស់អ្នកប្រើប្រាស់នឹងធ្លាក់ទៅដល់ដៃរដ្ឋាភិបាលចិន ។Who is Shou Zi Chew? Mounting scrutiny on TikTok could put new spotlight on  its CEO | CNN Business

លោក Zhou Shou Zhi ជា CEO របស់ TikTok និយាយថា ៖ «TikTok មិនធ្លាប់បែងចែកទិន្នន័យ ឬបានទទួលការស្នើសុំពីរដ្ឋាភិបាលចិនឱ្យរាយការណ៍ទិន្នន័យពីអ្នកប្រើប្រាស់នៅអាមេរិកទេ» ។ លោកថា លោកនឹងទៅកាន់គណៈកម្មាធិការថាមពល និងពាណិជ្ជកម្មនៃសភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃទី២៣ ខែមីនា ។

លោកបន្ថែមថា ក្រុមហ៊ុនមេរបស់ TikTok ឈ្មោះ ByteDance មិនត្រូវបានរដ្ឋាភិបាលចិនគ្រប់គ្រងទេ ហើយរដ្ឋាភិបាលចិន ក៏មិនមែនជាម្ចាស់ក្រុមហ៊ុននេះដែរ ។ លោកបញ្ជាក់ថា ៖ «ខ្ញុំសូមនិយាយរឿងនេះយ៉ាងច្បាស់លាស់ថា ក្រុមហ៊ុន ByteDance មិនមែនជាតំណាងប្រទេសចិន ឬតំណាងប្រទេសណាមួយក្នុងពិភពលោកទេ» ។

ការប្រកាសបដិសេធរបស់លោក Zhou Shou Zhi អំពីការលួចទិន្នន័យអ្នកប្រើប្រាស់ TikTok នេះ ក្រោយពីប្រទេសនានាសម្តែងការបារម្ភថា រដ្ឋាភិបាលចិនអាចប្រមូលទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិកពីក្រុមហ៊ុន ByteDance ។ ដូច្នេះ ធ្វើឱ្យសភាអាមេរិកអំពាវនាវឱ្យពលរដ្ឋខ្លួនឈប់ប្រើប្រាស់កម្មវិធីនេះ ។TikTok videos can now be 10 minutes

កាលពីសប្តាហ៍កន្លងមក មានការបារម្ភពីការលួចទិន្នន័យអ្នកប្រើប្រាស់កាន់តែខ្លាំងជាងមុន ក្រោយពីរដ្ឋាភិបាលអាមេរិកដាក់លក្ខខណ្ឌឱ្យក្រុមហ៊ុន ByteDance ដកការវិនិយោគពីកម្មវិធី TikTok បើមិនដូច្នោះទេ អាមេរិកនឹងហាមឃាត់ការប្រើកម្មវិធីនេះនៅទូទាំងប្រទេស ។

ចំណែក TikTok និយាយថា ប្រទេសនានាបាននាំគ្នាហាមឃាត់ប្រើប្រាស់ TikTok នេះ ដោយសារពួកគេយល់ច្រឡំ ហើយពាក់ព័ន្ធនឹងបញ្ហានយោបាយផងដែរ ។ ក្រុមហ៊ុនបានវិនិយោគក្នុងទឹកប្រាក់ជាង១,៥ពាន់លានដុល្លារអាមេរិកដើម្បីបង្កើនសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់ ក្រោមគម្រោងឈ្មោះថា Project Texas និងព្យាយាមបញ្ចុះបញ្ចូលសមាជិកសភា និងរដ្ឋាភិបាលរបស់លោក ចូ បៃដិន ឱ្យគាំទ្រគម្រោងនេះ ៕ ប្រភព ៖ The standard