Home ព័ត៌មានអន្តរជាតិ អីយ៉ាស់ ! តើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនពិតជានឹងត្រូវបញ្ចប់ដោយការចរចាមែនឬ ?

អីយ៉ាស់ ! តើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនពិតជានឹងត្រូវបញ្ចប់ដោយការចរចាមែនឬ ?

206
0

សហរដ្ឋអាមេរិក ៖ លោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះអាមេរិកថ្លែងថា ការវាយប្រហារដោយកម្លាំងទ័ពនៅអ៊ុយក្រែន គឺមិនអាចដឹងលទ្ធផលឈ្នះ-ចាញ់ទេ ប៉ុន្តែសង្គ្រាមអាចបញ្ចប់ដោយការចរចាគ្នាដោយសន្តិវិធី ។ លើសពីនេះ លោកក៏បានដាស់តឿនអ៊ុយក្រែនថា ពលរដ្ឋអ៊ុយក្រែននឹងបង្ហូរឈាម ហើយខាតបង់ធនធានយ៉ាងច្រើនមហាសាល បើពួកគេធ្វើការបណ្តេញកងទ័ពរុស្ស៊ីឱ្យអស់ចេញពីទឹកដីអ៊ុយក្រែន ដូច្នេះ វាជារឿងពិបាកធ្វើ ។

កាលពីពេលថ្មីៗនេះ លោក Mark Milley បានផ្តល់សម្ភាសន៍ទៅកាន់ Eurasia Group Foundation ថា លោកជឿថា ទាំងប្រទេសរុស្ស៊ី និងអ៊ុយក្រែន មិនគួរផ្តោតលើកម្លាំងទ័ពរបស់ខ្លួនទេ ហើយប្រទេសនានាគួរតែធ្វើជាអាជ្ញាកណ្តាលដើម្បីឱ្យរុស្ស៊ី និងអ៊ុយក្រែនឈានដល់ការចរចាគ្នា និងធ្វើឱ្យសង្គ្រាមនេះឈានដល់ទីបញ្ចប់ ។Everything we know Gen. Milley has told the Jan. 6 panel

កាលពីថ្ងៃទី២១ ខែមីនា កន្លងមក លោក Mark Milley បានថ្លែងថា ៖ «នៅថ្ងៃណាមួយ អ្នកទាំងអស់គ្នានឹងដឹងថា ការធ្វើសង្គ្រាមដោយប្រើប្រាស់កម្លាំងទ័ពរហូតនោះ វាជារឿងពិបាកណាស់ ហើយខ្ញុំផ្ទាល់ក៏កោតសរសើរការតាំងចិត្ត ភាពក្លាហាន និងភាពបត់បែនរបស់ជនជាតិអ៊ុយក្រែនផងដែរ ។ ប៉ុន្តែកុំភ្លេចថា ការបណ្តេញកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែនដោយប្រើកម្លាំងទ័ពអ៊ុយក្រែននោះ វាពិបាកធ្វើណាស់ ហើយត្រូវមានអ្នកស្លាប់បន្តទៀត និងខូចខាតទ្រព្យសម្បត្តិជាច្រើន ។ ខ្ញុំយល់ឃើញថា ត្រូវមានអ្នកណាម្នាក់បញ្ចុះបញ្ចូលឱ្យប្រទេសរុស្ស៊ី និងអ៊ុយក្រែនព្រមចរចាគ្នា វានឹងជាវិធីមួយជួយបញ្ចប់សង្គ្រាម» ។Ukraine-Russia war latest: A million shells needed to hold off Putin's  troops

មតិយោបល់របស់ប្រធានអគ្គសេនាធិការចម្រុះអាមេរិក ស្របតាមអ្វីដែលខ្លួនលោកផ្ទាល់ធ្លាប់បាននិយាយកាលពីពេលមុននេះពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានអូសបន្លាយអស់រយៈពេលជាង១ឆ្នាំ ។ កន្លងមក រដ្ឋាភិបាលប្រទេសជាច្រើនដូចជា តួកគីបានព្យាយាមធ្វើជាអាជ្ញាកណ្តាលបញ្ចប់ជម្លោះ ហើយចុងក្រោយ ប្រទេសមហាអំណាចចិនបានស្នើផែនការសន្តិភាព១២ចំណុចដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែត្រូវបានអាមេរិក និងប្រទេសលោកខាងលិចរិះគន់ថា ចិនគាំទ្ររុស្ស៊ីខ្លាំងពេក ។

ជាមួយគ្នានេះ ការប្រយុទ្ធគ្នានៅសមរភូមិជួរមុខនៅតំបន់ Don Bas បានធ្វើឱ្យកងទ័ពរបស់ប្រទេសទាំងពីរស្លាប់ជាបន្តបន្ទាប់ ហើយបើទោះជាប្រទេសទាំងពីរបង្កើនកម្លាំងទ័ពមកប្រឈមមុខដាក់គ្នាក្តី ក៏ពួកគេមិនអាចទទួលបានជ័យជម្នះដែរ ៕Russia's war in Ukraine: Latest developments ប្រភព ៖ mgronline